Block title

លោក វរៈសេនីយ៍ឯក ភួង សុភី មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌព្រែកព្នៅ បានយកសម្ភារះនឹងថវិការចុះសួរសុខទុក្ខកូនស្រីរបស់​លោក​ អ​នុសេនីយ៍ែឯក​ អ៊ុង​ វិបុល​ ​មេបញ្ជាការ​រង​ខណ្ឌ​​ដែល​មាន​ជំងឺ​ប្រចាំ​កាយ

កាលពីថ្ងៃទី២១ ខែតុលា ​ឆ្នាំ២០២៤​ លោក​វរៈសេនីយ៍ឯក ភួង សុភី មេបញ្ជាការខណ្ឌបាន​យកសម្ភារះនឹងថវិការចុះសួរសុខទុក្ខកូនស្រីរបស់​លោក​ អ​ ឯក​ អ៊ុង​ វិបុល​ ​មេបញ្ជាការ​រង​ខណ្ឌ​ព្រែក​ព្នៅ​ដែល​មាន​ជំងឺ​ប្រចាំ​កាយ​កំពុង​សម្រាក​ព្យាបាល​នៅ​ផ្ទះ​​ នឹង​មាន​ម្ដាយ​ចាស់​ជរា​ស្ថិតក្នុង​បន្ទុក​។ +សម្ភារៈរួមមាន : ១-អង្ករចំនួន០២ការ៉ុង ២-ភេសជ្ជៈ​០២កេស ៣-​ ទឹក​សុទ្ធ​០២កេស​ ៤-ថវិការ​សរុប​ ២០០០០០០៛(ពីរ​លាន​រៀល​)ក្នុង​នោះថវិកា​លោកមេបញ្ជាការ​ខណ្ឌ​១០០០០០០៛(មួយ​លានរៀល)។

លោក សុខ សម្បត្តិ ផ្ញើសារលិខិតជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបកំណើតគម្រប់ ៤៧ ឈានចូល ៤៨ឆ្នាំ

ភ្នំពេញ ៖ ក្នុងឱកាសដ៏មង្គលសួស្តី នៃថ្ងៃខួបកំណើត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា គម្រប់ ៤៧ឆ្នាំ ឈានចូល ៤៨ឆ្នាំ នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤, លោក សុខ សម្បត្តិ អភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកង និងភរិយា ព្រមទាំង ក្រុមប្រឹក្សា  គណៈអភិបាល...

ករណីហិង្សា ស្នេហាត្រីកោណ ស្រ្តីជើងខ្លាំងម្នាក់ បង្កអោយមន្សចាស់ម្នាក់រងរបួស និងវាយបំផ្លាញទ្រព្យសម្បត្តិ រហូតមកដល់ពេលនេះ មិនទាន់មានដំណោះស្រាយ

ភ្នំពេញ ៖ ករណីរឿងរ៉ាវ ស្នេហាត្រីកោណ ធ្វើឲ្យស្រ្តីម្នាក់ មកវាយទាត់ធាក់ទ្វាផ្ទះប្រជាពលរដ្ឋ នឹងស្រែកជេឡូរឡា ទាំងកណ្តាលអធ្រាត្រ បានមួយសន្ទុះ ម្ចាស់ផ្ទះបានបើកទ្វា ចេញមក ស្រ្តី ជើងខ្លាំងដែលជាជនបង្ក បានចូលផ្ទះស្រ្តីរងគ្រោះ ហើយវាយកំទេច បំផ្លេចបំផ្លាញ ទ្រព្យសម្បត្តិ របស់របរនៅក្នុងផ្ទះ រួចចាប់អូរស្រ្តីចំណាស់ម្នាក់ដែរជាម្ចាស់ផ្ទះមកក្រៅរុញឲ្យដួលទៅដី ហើយបានប្រជាពលរដ្ឋ នៅជិតខាងជួយលើក ស្រ្តីវ័យចំណាស់ ដែលជនរងគ្រោះឡើងអង្គុយវិញ។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីម៉ោងជាង១២រំលងអធ្រាត្រឈានចូលថ្ងៃទី១៥ ខែតុលា...

ឯកឧត្តមទេសរដ្ឋមន្ត្រី ព្រុំ សុខា អញ្ជើញសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការទីស្នាក់ការថ្មី មជ្ឈមណ្ឌលស្តារនីតិសម្បទា ព្យាបាលអ្នកញៀន គ្រឿងញៀន DTA

ភ្នំពេញ ៖ ពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ជាផកលូវការទីស្នាក់ការថ្មី មជ្ឈមណ្ឌលស្តារនីតិសម្បទា ព្យាបាលអ្នកញៀន គ្រឿងញៀន DTA របស់លោកហង្ស ជឿន នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ ស្ថិតនៅភូមិតាស្គរ សង្កាត់ពខ្លាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ក្រោមអធិបតិយភាពឯកឧត្តមទេសរដ្ឋមន្ត្រី ព្រុំ សុខា អនុប្រធានប្រចាំការ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមសន្តិបណ្ឌិត នេត...

លោកសុខ សម្បត្តិ ប្រធានអនុសាខាកាកបាទក្រហមខណ្ឌបឹងកេងកង និងសហការីចូលរួមទទួលទេយ្យទានពីសម្តេចព្រះធម្មលិខិត បណ្ឌិត សៅ ចន្ទថុល្ល

ភ្នំពេញ ៖ ដើម្បីចូលរួមធ្វើការមនុស្សធ៌មក្នុងសង្គមដែលគេតែងនិយាយថា ពុទ្ធចក្រ និងអាណាចក្រដើរទន្ទឹមគ្នានោះ កាលពីរសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤នេះ សម្តេចព្រះធម្មលិខិត បណ្ឌិត សៅ ចន្ទថុល្ល ព្រះចៅអធិការវត្តលង្កាព្រះកុសុមារាម ព្រមទាំងព្រះសង្ឃ គណកម្មធិកា និងអាចារ្យទាំងអស់នៅក្នុងវត្ត ស្ថិត​ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធាន្នីភ្នំពេញ បានឧបត្ថម្ភទេយ្យទានដល់អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌបឹងកេងកង ដែលមានលោក សុខ សម្បត្តិ អភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកង និងជាប្រធានអនុសាខាកាកបាទក្រហមខណ្ឌបឹងកេងកង...