លោកស្រី ស៊ីថុង សុខា បានបង្ហោះរូបភាព បំ​បៅ​ដោះកូនមួយសន្លឹក ក្នុងឯកសណ្ឋានត្រូវថ្នាក់លើហៅឲ្យធ្វើកិច្ចសន្យា

0
728

ស្ទឹងត្រែង ៖ លោកស្រី ស៊ីថុង សុខា បានបង្ហោះរូបភាព បំ​បៅ​ដោះកូនមួយសន្លឹក ក្នុងឯកសណ្ឋានប៉ូលិសដោយអមសារខ្លីមួយថា “ព្រោះតែពាក្យថាម្តាយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មិនថាក្នុងកាលៈទេសៈណាទេ ដើម្បីកូន ភ្លេចអស់ភាពអៀនខ្មាស​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ (នេះហើយជីវិតពិត)”។ ត្រូវថ្នាក់លើហៅឲ្យធ្វើកិច្ចសន្យា អោយឈប់បង្ហោះរូបមិនសមរម្យដោយប៉ះពាល់ដល់ស្ត្រីខ្មែរ។ បើចង់ឱ្យកូនបៅ ត្រូវរកកន្លែង ត្រូវបិទបាំង ហើយកុំបង្ហោះរូបភាពឱ្យកូនបៅទាំងឯកសណ្ឋានអ៊ីចឹង”ទៀត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​កាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ ២០២១ គេប្រទះឃើញ ហ្វេសប៊ុកមួយឈ្មោះ Sokha Konkatlao បានបង្ហោះរូបភាព បានបង្ហោះរូបភាព បំ​បៅ​ដោះកូនមួយសន្លឹក ដោយសរសេរចំណងជើងថា៖ “ព្រោះតែពាក្យថាម្តាយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មិនថាក្នុងកាលៈទេសៈណាទេ ដើម្បីកូន ភ្លេចអស់ភាពអៀនខ្មាស​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ (នេះហើយជីវិតពិត)”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​៤ថ្ងៃក្រោយមក លោកស្រីបានបង្ហោះសារមួយសុំទោសជាសាធារណៈចំពោះការបង្ហោះរូបភាពបែបនេះ។​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​លុះមកដល់ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១ ម្សិលមិញនេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ស្រាប់តែគេឃើញ កិច្ចសន្យា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មួយទៀត ដែលធ្វើឱ្យមហាជនកាន់តែភ្ញាក់ផ្អើល និងប្រតិកម្មបន្ថែមទៀត។

ជុំវិញករណីនេះ អនុសេនីយ៍ទោ ស៊ីថុង សុខា តួនាទីជា អធិការរងទទួលផែនសណ្ដា​ប់ធ្នាប់ នៃអធិការដ្ឋាននគរបាលស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង បានប្រាប់ពត័ត៏ក្នុងស្រុកថា អំពីការពិតនៃដើមចមនៃការបង្ហោះដំបូងនោះ និងលោកស្រីបានបញ្ជាក់ថា ថតរូបនៃកិច្ចសន្យានោះ ជាការបែកធ្លាយ។

អនុសេនីយ៍ទោរូបនេះបញ្ជាក់ថា ដើមឡើយលោកស្រីចង់បង្ហោះសារអប់រំ បង្ហាញទឹកចិត្តម្ដាយចំពោះកូន ដែលទាក់ទងទៅនឹងជីវិតរបស់ម្ដាយដែលត្រូវចិញ្ចឹមបីបាច់ថែរក្សាកូន ហើយក៏ត្រូវខិតខំបំពេញការងារប្រចាំថ្ងៃផងដែរ។ លោកស្រីមានប្រសាសន៍ថា៖ “រូបភាពហ្នឹងដែលខ្ញុំមើលទៅរបៀបអប់រំផង ហើយត្រូវនឹងជីវិតពិតរបស់ខ្ញុំផង ដែលខ្ញុំត្រូវចុះធ្វើការប្រចាំថ្ងៃ ហើយខ្ញុំត្រូវយកកូនអាទូចខ្ញុំអាយុ១ខួប២ខែហ្នឹងទៅជាមួយផង”។

លោកស្រីបានបញ្ជាក់ទៀតថា៖ “ខ្ញុំដឹងខ្ញុំខុសត្រង់បង្ហោះមានស្លៀកឯកសណ្ឋាន។ ខ្ញុំផុសនេះបង្ហាញពីទឹកចិត្តម្ដាយទូទៅចំពោះកូន មិនបានតាំងចិត្តឱ្យប៉ះពាល់ដល់អង្គភាពទេ។ ហើយក៏ថ្នាក់លើក៏ឱ្យធ្វើកិច្ចសន្យា”។ លោកស្រី ស៊ីថង សុខា បានឱ្យដឹងថា ស្នងការរងផែនចរាចរណ៍បានឱ្យចុះកិច្ចសន្យាឈប់បង្ហោះរូបភាពពេលធ្វើការងារដោយមិនបានសុំអនុញ្ញាតជាសាធារណៈបន្តទៀត។

លោកស្រី មានប្រសាសន៍ថា៖ “គាត់ថា ខ្ញុំហ្នឹងបង្ហោះរូបមិនសមរម្យដោយប៉ះពាល់ដល់ស្ត្រីខ្មែរ។ គាត់ប្រាប់ថា បើចង់ឱ្យកូនបៅ ត្រូវរកកន្លែង ត្រូវបិទបាំង ហើយកុំបង្ហោះរូបភាពឱ្យកូនបៅទាំងឯកសណ្ឋានអ៊ីចឹង”។

លោកស្រីបញ្ជាក់បន្តថា៖ “ក្រោយពីធ្វើកិច្ចសន្យាហ្នឹងហើយ ខ្ញុំមិនបានត្រូវពិន័យរដ្ឋបាលការងារអ្វីទៀតទេ មកដល់ពេលនេះខ្ញុំចុះបំពេញការងារធម្មតាទេ”។លោកស្រី ស៊ីថុន សុខា បានឱ្យដឹងបន្ថែមថា ក្រោយពីលោកស្រីបានធ្វើលិខិតកិច្ចសន្យារួច លោកស្រីក៏បង្ហោះសារសុំទោសជាសាធារណៈតាម ហ្វេសបុក ប៉ុន្តែលោកស្រីមិនបានបង្ហោះរូបថតនៃសន្លឹកកិច្ចសន្យានោះទេ។លោកស្រី បញ្ជាក់បន្តថា៖ “ខ្ញុំក៏មិនដឹងកិច្ចសន្យាហ្នឹងបែកធ្លាយពីណាដែរ។ តែខ្ញុំមាន Group មិត្តរួមជំនាន់ប៉ូលិសដូចគ្នា។ ខ្ញុំក៏ផ្ដាំផ្ញើ កុំឱ្យមានបទពិសោធន៍ដូចខ្ញុំអ៊ីចឹង”។

គួររំលឹកថា កាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ ២០២១ គេប្រទះឃើញ ហ្វេសប៊ុក លោកស្រី ស៊ីថុង សុខា បានបង្ហោះរូបភាព បំ​បៅ​ដោះកូនមួយសន្លឹក ដោយអមសារខ្លីមួយថា៖ “ព្រោះតែពាក្យថាម្តាយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មិនថាក្នុងកាលៈទេសៈណាទេ ដើម្បីកូន ភ្លេចអស់ភាពអៀនខ្មាស​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ (នេះហើយជីវិតពិត)”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយមកនៅថ្ងៃទី០៦ មីនា ម្ចាស់ហ្វេសប៊ុកដដែលក៏បានបង្ហោះសារមួយសុំទោសជាសាធារណៈចំពោះការបង្ហោះរូបភាពបែបនេះ ថា ៖​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ “នាងខ្ញុំអនុសេនីយ៍ទោ ស៊ីថុង សុខា អត្តលេខ71655 ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​សូមចេញមុខសុំទោស ជាសាធារណៈក្នុង FACEBOOK ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ចំពោះការផុសរូបភាពបំ​បៅ​ដោះកូ​ន នៅកន្លែងធ្វើការ និងស្លៀកឈុតឯកសណ្ឋាន កាលពីថ្ងៃទី 02/03/2021 កន្លងមកនេះ ការផុសទៅនេះ នាងខ្ញុំពុំមានគោលបំណងធ្វើអោយប៉ះពាល់ដល់ កិត្តិយស អង្គភាពនគរបាល ព្រមទាំងប៉ះពាល់ដល់កិត្តិយសស្រ្តីខ្មែរទេ។ អាស្រ័យដូចនេះ សូមអង្គភាព និងថ្នាក់ដឹកនាំ គ្រប់ជាន់ថ្នាក់ មេត្តាដោយក្តីអនុគ្រោះ”។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​លុះមកដល់ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១ ម្សិលមិញនេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ស្រាប់តែគេឃើញ រូបថតមួយសន្លឹកទៀត នៃកិច្ចសន្យា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​កិច្ចសន្យា ដោយអនុសេនីយ៍ទោ ស៊ីថុង សុខា បានបញ្ជាក់ថា៖ “ប្រសិនបើខ្ញុំមិនគោរពពាក្យសន្យាខាងលើ នាងខ្ញុំសូមទទួលខុសត្រូវមុខច្បាប់ជាធរមាន” ដែលធ្វើឱ្យមហាជនកាន់តែភ្ញាក់ផ្អើល និងព្រមទាំងមន្ត្រីជាន់ខ្ពស់មួយចំនួនប្រតិកម្មចំពោះករណីនេះផងដែរ៕

Facebook Comments
Loading...