រថយន្តដឹកកម្មករដាច់ម៉ែត្រចង្កូតក្រឡាប់ធ្លាក់ស្រែរងរបួសកម្មការិនី៥នាក់ ក្នុងចំណោម៥០នាក់

0
692

ស្វាយរៀង ៖ រថយន្តដឹកកម្មករដាច់ម៉ែត្រចង្កូតក្រឡាប់ ធ្លាក់ស្រែរបួសកម្មការិនី៥នាក់ ក្នុងចំណោម៥០នាក់ បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ ដែលហេតុការណ៏នេះបានកើតឡើងកាលពីវេលាម៉ោង៤ និង៥៥នាទីល្ងាចថ្ងៃទី៩ ខែមិនា ឆ្នាំ២០២១ នៅចំណុចភូមិថ្នាញ សង្កាត់បាទី ក្រុងបាវិតខេត្តស្វាយរៀង។

ប៉ូលិសមូលដ្ឋានបានដឹងថា កម្មការិនីដែលរងរបួសមាន១ឈ្មោះហឿ គឹមឡៃ អាយុ២៩ឆ្នាំមុខរបរកម្មការិនីរោងចក្រស្តឹតថេករជនជាតិខ្មែរ រស់នៅភូមិដូនទៃ ឃុំទួលស្តីស្រុកចន្រ្ទា ខេត្តស្វាយរៀង។ ២ឈ្មោះពៅ សាវីអាយុ៣៩ឆ្នាំជនជាតិខ្មែរមុខរបរកម្មកររោងចក្រស៊ួតដា រស់នៅភូមិកោះឬស្សីឃុំទួលស្តីស្រុកចន្រ្ទា ខេត្តស្វាយរៀង។ ៣ ឈ្មោះហួយ ចាន់ថនភេទស្រីអាយុ៣៧ឆ្នាំជនជាតិខ្មែរមុខរបរកម្មកររោងចក្រជីហួរស់នៅភូមិតាដេវ ឃុំមេថ្ងកស្រុកចន្រ្ទា ខេត្តស្វាយរៀង។ ៤ ឈ្មោះ ឡុង ធីដាអាយុ១៩ឆ្នាំជនជាតិខ្មែរ មុខរបរកម្មកររោងចក្រតូវ៉ា រស់នៅភូមិដចេក ឃុំសំរោងស្រុកចន្រ្ទា ខេត្តស្វាយរៀង។ និងទី៥មានឈ្មោះ ម៉ៅ ប៊ុន្នីអាយុ៣៤ឆ្នាំជនជាតិខ្មែរ មុខរបរកម្មកររោងចក្រជីហ្វារស់នៅភូមិដចេក ឃុំសំរោងស្រុកចន្រ្ទា ខេត្តស្វាយរៀង។

ចំណែកអ្នកបើកបររថយន្តត្រូវបានស្គាល់ឈ្មោះជា ផារី ភេទប្រុសអយុ២៩ឆ្នាំមុខរបរបើកបរមានទីលំនៅភូមិទួលស្តីឃុំទួលស្តីស្រុកចន្ទ្រាខេត្តស្វាយរៀង។ បើតាមអ្នកភូមិបាត់ដឹងថាមុនពេលកើតហេតុមានរថយន្តមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយដឹកកម្មករ ដោយបានចេញពីរោងចក្រនៅក្រុងបាវិត ខណះបើកមកដល់ពាក់កណ្ដាលផ្លូវ ស្រាប់តែរថយន្តដាច់ម៉ែត្រចង្កូតបណ្ដាលរ៉េចង្កូតក្រឡាប់ ធ្លាក់ចុៈស្រែបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរចោមរោមមើលនិងរាយការណ៍មកសមត្ថកិច្ចដឹកមកព្យាបាលនៅមន្ទីរពេទ្យពន្លឺបូព៌ាបាវិត។

បន្ទាប់ពីកើតហេតុភ្លាមៗ លោកលឹមសៀងហេង អភិបាលក្រុងបាវិតក៏បានចុះមកដល់មន្ទីរពេទ្យនិងសួរសុខទុក្ខកម្មការិនីព្រមទាំងយកថវិការបស់លោកអភិបាលខេត្តស្វាយរៀង ឧបត្ថម្ភក្នុងម្នាក់ៗ១០ ម៉ឺនរៀលផងដែរ៕

Facebook Comments
Loading...