គេភ័យព្រួយកូវីដ១៩ពេញនគរ ស្រីស្អាតមិនខ្លាចនាំគ្នាឈររង់ចាំទទួលភ្ញៀវ

0
805

ភ្នំពេញ ៖ បច្ចប្បន្នបញ្ហាវីរុសកូវីដ-១៩ រាតត្បាតឆ្លងចូលសហគមន៍ នៅក្នុងប្រទេសកម្ពុជា ហើយគេភ័យព្រួយកូវីដ១៩ពេញនគរ ទើបរដ្ឋាភិបាលប្រកាសបិទហាង និងទីកន្លែងជួបជុំ ប៉ុន្ដែនៅតែមានបុគ្គលិកមួយចំនួនតូច នៅតែមិនព្រមស្ដាប់ បន្ដបើកទីតាំងកោសជប់ រង់ចាំទទួលភ្ញៀវ ក៏ត្រូវកម្លាំងអាជ្ញាធរចុះបិទ និងឃាត់ខ្លួនមនុស្សចំនួន៦នាក់ កាលពីវេលាម៉ោង១១ និង៣០នាទីយប់ ថ្ងៃទី១៦ខែមីនា ឆ្នាំ២០២១ នៅក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។

មន្រ្ដីនគរបាលខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងថា ស្រ្ដី៤នាក់ និងបុរស២នាក់ ដែលសមត្ថកិច្ចឃាត់ខ្លួន រួមមាន ទី១-ឈ្មោះប៊ន ចាន់យ៉ា អាយុ២០ឆ្នាំ មុខរបរកោសជប់, ទី២-ឈ្មោះហ៊ន ដាលីន អាយុ២២ឆ្នាំ មុខរបរកោសជប់, ទី៣-ឈ្មោះយឹម ស្រីកា អាយុ១៩ឆ្នាំ មុខរបរកោសជប់, ទី៤-ឈ្មោះមឿន ស៊ីណា អាយុ២៤ឆ្នាំ មុខរបរ កោសជប់ (នារីទាំង៤នាក់នេះ ស្នាក់នៅទីតាំងខាងលើ), ទី៥-លោក ឡង់ សីហា អាយុ២៨ឆ្នាំ មុខរបរជាងសំណង់ ស្នាក់នៅភូមិព្រៃស្ពឺ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ និងទី៦-លោក មឿន សុម៉ុន អាយុ២១ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅភូមិក្រាំងពង្រ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ។

អាជ្ញាធរខណ្ឌ បានបញ្ជាក់ថា ដោយសារតែជំងឺកូវីដ-១៩ កំពុងតែរីករាលដាល នៅក្នុងប្រទេសកម្ពុជា ទើបរាជរដ្ឋាភិបាលប្រកាសបិទការជួបជុំ កម្មវិធីផ្សេងៗ ហាងនានា និងក្លឹបកម្សាន្ត ជាដើម ដើម្បីចូលរួមទប់ស្តាត់ការចម្លងមេរោគនេះ។ ប៉ុន្ដែម្ចាស់ទីតាំងខាងលើនៅតែមិនព្រមស្តាប់តាមការណែនាំ ហើយនៅតែលួចបើកទៀត ទើបអាជ្ញាធរចុះទៅបិទ និងឃាត់ខ្លួនអ្នកពាក់ព័ន្ធនឹងការរកស៊ីកោសជប់ចំនួន៦នាក់ នាំទៅសាកសួរ និងឲ្យពួកគេធ្វើកិច្ចសន្យា បញ្ឈប់សកម្មភាព៕

Facebook Comments
Loading...