បន្ទាប់ពីតេស្តលើកទី១អ្នកនាង ឱក សុគន្ឋកញ្ញា មិនមានមេរោគកូវីដ១៩ឆ្លងចូលទេ!

0
1109

ភ្នំពេញ ៖ បន្ទាប់ពីចេញលទ្ឋផលតេស្តជាលើកទី១មកអវិជ្ជមាន មហាជនបានសារទជាខ្លាំង ចំពោះអ្នកនាងឱក សុគន្ឋកញ្ញា កំពូលតារាចម្រៀងក្នុងដួងចិត្ត របស់ពួកគាត់បានឆ្លងផុត ការរីករាលដាលកូវិដ ព្រមទាំងប្តីកូនក៏រួចផុត នេះជាដំណឹងដ៍ល្អមួយដែលហ្វេនៗរីករាយបំផុត។

នៅទីបំផុតសលទ្ធផលនៃការធ្វើតេស្តរកមេរោគកូវីដ១៩ទៅលើតារាចម្រៀងជួរមុខនៅផលិតកម្មហង្សមាស អ្នកនាង ឱក សុគន្ធ បានចេញជាលទ្ធផលហើយ បន្ទាប់ពីតារារូបនេះគឺជាតារាមួយសំខាន់ដែលត្រូវបានគេរងចាំអ៊ុតមើលយ៉ាងអន្ទះសារ ក្រោយ សុគន្ធ  នីសា តេស្តឃើញវិជ្ជមានកូវីដកន្លងមកពេលថ្មីៗនេះ។

អ្នកនាងឱក សុគន្ធកញ្ញា បានបង្ហាញលទ្ធផលតេស្តរកមេរោគកូវីដលើកទីមួយតាមរយះការបង្ហោះសារនៅក្នុងគណនេយ្យហ្វេសប៊ុករបស់ខ្លួននៅថ្ងៃនេះថា « ជម្រាបសួរ និងសូមអរគុណជាថ្មីម្តងទៀត ចំពោះការជូនពរពីបងប្អូន។ អ្នកនាងបញ្ជាក់ថា សម្រាប់នាងខ្ញុំ និងក្រុមគ្រួសារព្រមទាំងបុត្រ បានចូលរួមធ្វើតេស្ត លើកទីមួយ រកមេរោគជំងឺកូវីដ១៩ ពេលនេះនាងខ្ញុំបានទទួលលទ្ធផលរួចហើយគឺ អវិជ្ជមាន (Negative)។ ប៉ុន្តែក្នុងអំឡុងពេលនេះនាងខ្ញុំ និងក្រុមគ្រួសារក៏កំពុងធ្វើចត្តាឡីស័ក្តរយះពេល១៤ថ្ងៃ បន្តតាមដានសុខភាព ដើម្បីធ្វើតេស្តជាលើកទី២ បន្តទៀត តាមការណែនាំរបស់ក្រសួងសុខាភិបាល។ អរគុណណាស់ដល់ពុកម៉ែបងប្អូន អ្នកស្រលាញ់គាំទ្រនាងខ្ញុំទាំងអស់គ្នាដែលបានបារម្ភនិងសួរសុខទុក្ខជាច្រើនដែលនាងខ្ញុំមិនបានឆ្លើយតបបានទាំងអស់គ្នា! សូមជូនពរមិត្តភ័ក្របងប្អូនដែលកំពុងសម្រាកព្យាបាល ទទួលបានសុខភាពល្អរឹងមាំមកវិញឆាប់ៗ និងសូមអ្នកទាំងអស់គ្នារក្សាជំហរជំនៈឲ្យបាន ហង្សមាសត្រូវតែរឹងមាំ។ សូមប្រុងប្រយ័ត្ននឹងបន្តការ​ពារថែទាំសុខភាពអោយកាន់តែខ្លាំងបន្ថែមទៀតចំពោះកូវិដ១៩នេះ “៣កុំ ៣កាពារ”។

ជាកត់សម្គាល់សម្រាប់ការធ្វើតេស្តលើកទីមួយឃើញអវិជ្ជមានរបស់តារាចម្រៀងឱក សុគន្ធកញ្ញា នាពេលនេះគឺជាដំណឹងមួយល្អសម្រាប់គ្រួសារហង្សមាសក៏ដូចប្រិយមិត្តគាំទ្រខណៈពេលដែលតារាល្បីៗមួយចំនួននៅក្នុងទ្រនំជាមួយគ្នាក៏មានលទ្ធផលល្អដូចគ្នាផងដែរ៕

 

Facebook Comments
Loading...