រដ្ឋបាលរាជធានីភ្នំពេញចុះបិទទីតាំងអាជីវកម្ម៣កន្លែង ស្ថិតនៅក្នុងខណ្ឌ៣ បន្ទាប់ពីលួចលាក់បើកល្មើសវិធានការណ៏របស់ក្រសួងសុខាភិបាល

0
699

ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញចុះបិទ បន្ទាប់ពីលួចលាក់បើកអាជីវកម្ម ល្មើសនិង វិធានការណ៏របស់ក្រសួងសុខាភិបាល ដែលប្រតិបត្តិការនេះនេះបានធ្វើឡើងនារាត្រីថ្ងៃទី១០ មីនា ឆ្នាំ២០២១ នៅវេលាម៉ោងជិត២២ យប់នៅចំណុចភោជនីយ ដ្ឋាន ANGEl លួចបើកខារ៉ាអូខេ ស្ថិតនៅតាមបណ្តោយផ្លូវលេខ២១១ ប្លុកបុរីកីឡា ក្នុងសង្កាត់វាលវង់ខណ្ឌ៧មករា និងមួយកន្លែងទៀតជាទីតាំងបាបារាំងស្ថិតនៅតាមបណ្តាយផ្លូវលេខ១០៤ ក្នុងសង្កាត់វត្តភ្នំខណ្ឌដូនពេញ និងទី៣បានបន្តចុះបិទភោជនីយដ្ឋាន ឈ្មោះ អាត់ជួង ដែលស្ថិត នៅក្បែរស្តុបលូរប្រាំ តាមបណ្ដោយផ្លូវវេងស្រេង ក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ដែលបានលួចលាក់បើកខារ៉ាអូខេ។

គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ដឹកនាំដោយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានដឹកនាំកម្លាំងមានសមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋាន ខណ្ឌទាំង៣ចុះបិទអាជីវកម្មភោជ​នីយដ្ឋាន៣កន្លែងផ្សេងគ្នាដោយមួយកន្លែងបានលួចបើកខារ៉ាអូខេលួច លាក់យ៉ាងអានាធិបតេយ្យនិងមួយកន្លែងជាកន្លែងផឹកស៊ីបាបារាំង និងទី៣ភោជនីយដ្ឋានលួចលាក់បើខារ៉ាអូខេខុសការណែនាំរបស់ក្រសួងសុខាភិបាលដោយឃាត់ខ្លួនមនុស្សប្រុស ស្រីជាច្រើននាក់។

ក្នុងប្រតិបត្តិការនេះ នៅទីតាំងភោជនីយដ្ឋា នANGEl លួចបើកខារ៉ាអូខេនេះ កម្លាំងមានសមត្ថកិច្ចបានឃាត់ខ្លួនមនុស្សប្រុស ស្រីជាង១០នាក់ ក្នុងនោះមេការ៣នាក់ បុរសជនជាតិចិនម្នាក់និងស្រីការ៉ាអូខេជាង១០នាក់បញ្ជូនទៅកាន់ទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ។ ពួកគេទាំងអស់បានលួចលាក់បង្កប់ការច្រៀងខារ៉ាអូខេនៅក្នុងទីតាំងភោជនីយដ្ឋានខាងលើដែលផ្ទុយពីសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលនិងការណែនាំរបស់សាលារាជធានីភ្នំពេញ ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈនេះ។

បន្ទាប់ពីធ្វើការបិទទីតាំងខាងលើនិងបញ្ជូនជនពាក់ព័ន្ធទាំងអស់ទៅកាន់ទីបញ្ជាការប៉េអឹមរាជធានីភ្នំពេញ ប្រធានគណៈបញ្ជាការឯកភាពរដ្ឋាបាលរាជធានី លោក ឃួង ស្រេង បានបន្តចុះបិទបារាំងជាច្រើនទីតាំងទៀត នៅតាមបណ្ដោយផ្លូវ១០៤ ក្នុងសង្កាត់វត្តភ្នំខណ្ឌដូនពេញរាជធានីភ្នំពេញ។ នៅយប់ថ្ងៃដដែល អាជ្ញាធររាជធានីភ្នំពេញ ក៏បានបន្តចុះបិទភោជនីយដ្ឋាន ឈ្មោះ អាត់ជួង ដែលស្ថិត នៅក្បែរស្តុបលូរប្រាំ តាមបណ្ដោយផ្លូវវេងស្រេង ក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ដែលបានលួចលាក់បើកខារ៉ាអូខេ  ផ្ទុយពីអនុសាសន៍របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ក្នុងវិធានការការពារជំងឺកូវីដ១៩។

ជាមួយគ្នានេះ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានធ្វើការណែនាំ ឲ្យអភិបាល ខណ្ឌ៧ មករានិងអភិបាលខណ្ឌដូនពេញ ធ្វើលិខិតជាលាយលក្ខណ៍អក្សរបិទទីតាំងទាំង២នេះជាផ្លូវការ ដើម្បី ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ក្នុងសហគមន៍ ២០កុម្ភៈនេះ៕

 

Facebook Comments
Loading...