យុវតីម្នាក់ជិះម៉ូតូ គេចពីរថយន្តធន់ធំ ជ្រុលទៅត្រូវរថយន្តព្រូសបុក របួសបែកប្រអប់ជើង

0
716

ភ្នំពេញ ៖ យុវតីម្នាក់ជិះម៉ូតូគេចពីរថយន្តធំមួយ បែរជាត្រូវ រថយន្តព្រូសបុក រងរបួសធ្ងន់ បែកប្រអប់ជើងស្តាំ កាលពីម៉ោងជាង៧ព្រឹក ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ ដែលស្ថិតនៅតាមបណ្ដោយផ្លូវលេខ១០០៣កែងនឹងផ្លូវភ្លោះចូលហ្រ្គេនភ្នំពេញ ទល់មុខក្រសួងដែនដីនគររូបនីយកម្ម និងសំណង់ ថ្មី ក្នុងសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានអោយដឹងថា យុវតីរងគ្រោះ ឈ្មោះធន រដ្ឋា អាយុ១៦ឆ្នាំ ជិះម៉ូតូ ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅស៊េរី ឆ្នាំ២០១៥ ពាក់ស្លាកលេខ ភ្នំពេញ 1CR-7695 ស្នាក់នៅភូមិសែនសុខសង្កាត់ឃ្មួញ ខណ្ឌសែនសុខ។ ចំណែករថយន្ត ម៉ាកព្រុសពណ៌ ស្លែ ពាក់ស្លាកលេខ  ភ្នំពេញ 1AX-6598 បើកដោយបុរសម្នាក់មិនត្រូវបានស្គាល់ឈ្មោះ។

តាមប្រភព ព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថាមុនពេលកើតហេតុម៉ូតូដែលជិះដោយយុវតីខាងលកបានបើកតាមបណ្តោយផ្លូវភ្លោះក្នុងទិសដៅពីកើតទៅលិចលុះដល់ចំណុចកើតហេតុបានគេចរថយន្តធំមួយគ្រឿងនៅខាងមុខក៏ជ្រុលទៅពីមុខរថយន្តព្រុសដែលកំពុងបើកក្នុងទិសដៅពីជើងទៅត្បូងភ្លាមនោះរថយន្តព្រុសអកហ្សើជាន់ហ្វ្រាង់មិនទាន់ក៏ជ្រុលបុកម៉ូតូបណ្តាលឱ្យយុវតីដែលជិះម៉ូតូបែកប្រអប់ជើងស្តាំ។

ភាគីដំណាងខាងជនរងគ្រោះនិងខាងរថយន្តកំពុងជជែកដោះស្រាយសម្រួលគ្នាឈានទៅការបញ្ចប់រឿងនៅកន្លែងកើតហេតុ៕

Facebook Comments
Loading...