កាយវិកាប្រកាន់ពូជសាសន៍របស់អតីតកីឡាករបាល់ទាត់ម៉ារ៉ាដូណាធ្វើឲ្យប្រជាជនកូរ៉េខាងត្បូងមានកំហឹង

0
969

ទីក្រុងសេអ៊ូល ៖ ការបង្ហាញអាកប្បកិរិយា របៀបប្រកាន់ពូជសាសន៍របស់អតីតកីឡាករបាល់់ទាត់ម៉ា រ៉ាដូណាចំពោះក្រុមអ្នកគាំទ្រកីឡាករកូរ៉េខាងត្បូងបានបង្កឲ្យមានកំហឹងយ៉ាងខ្លាំងក្នុងចំណោមយុវជណកូរ៉េខាងត្បូង។

 

 

ម៉ារ៉ាដូណាអាយុ៥៧ឆ្នាំ បានបង្ហាញយ៉ាងច្បាស់ក្រឡែតនូវអាកប្បកិរិយាប្រកាន់ពូជាសាសន៍នៅឯកីឡដ្ឋាន Spartak កាលពីថ្ងៃសៅរ៍កន្លងទៅនេះនៅពេលដែលអ្នកគាំទ្រកូរ៉េខាងត្បូង បាននាំគ្នាស្រែកទៅរកគាត់និងគ្រវីដៃជាការស្វាគមន៍ដោយកាយវិកាកំប្លែងផងនោះ។

អ្នកអត្ថាធិប្បាយទូរទស្សន៍ITVលោកចាកគី ក្វេតលី ដែលកំពុងធ្វើការផ្សាយបន្តផ្ទាល់ក្នុងការប្រកួតរ វាងក្រុមអាហ្សង់ទីននិងអ៊ីស្លង់បានសរសេរនៅលើធ្វីតធើរថា លោកបានឃើញផ្ទាល់ភ្នែកគឺម៉ារ៉ាដូ ណាបាន ទាញត្របកភ្នែករបស់គាត់ម្ខាងដែលនោះគឺជាសញ្ញានៃការប្រកាន់ពូជសាសន៍មួយ ។គាត់ក៏បានថតយករូបភាពនេះទៀតផង។

លោកបាននិយាយទៀតថា ម៉ារ៉ាដូណាគួរតែធ្វើអ្វីមួយដែលប្រសើរជាងនេះ។វាគួរឲ្យខកចិត្តខ្លាំងណាស់។ ពួកFanកូរ៉េខាងត្បូងបានបង្ហោះក្នុងបណ្តាញសង្គមដោយធ្វើការរិះគន់ម៉ារ៉ាដូណាយ៉ាងចាស់ដៃ។ហ្វេសប៊ុកមួយបានសរសេរថា ៖អ្នកមានវ័យចំណាស់ ដែលគួរតែដឹងថាធ្វើអ្វីល្អហើយធ្វើអ្វីដែលវា អាក្រក់។អ្នកខ្លះទៀតបានដាក់បណ្តាសារឲ្យក្រុមអាហ្សង់ទីននៅជុំដំបូងនេះតែម្តងគឺ មិនអាចឡើង ទៅ១៦ក្រុមចុងក្រោយបានទៀតផង៕

Facebook Comments
Loading...