ហេតុអ្វីបានជាគណបក្សហ្វ៊ុនស៊ីនប៉ិច ជួបតែគ្រោះលើគ្រោះបែបនេះ?

0
965

គ្រោះថ្នាក់ចរាចរកាលពីថ្ងៃទី ១៦ខែមិថុនាបានផ្តាច់យកអាយុជីវិតអ្នកម្នាងអ៊ុក ផល្លាយ៉ាងអណោចអធម៌បំផុត។ចំណែកសម្តេចក្រុម ព្រះនរោត្តម រណឫទិ្ធព្រះអង្គបានរងរបួសយ៉ាងធ្ងន់ធ្ងរ ប៉ុន្តែបានរួចចាកផុតពីគ្រោះថ្នាក់ដល់ព្រះជន្មហើយ ។វាជា រឿងគួរឲ្យក្រៀមក្រំណាស់សម្រាប់ជាតិយើងទាំងមូល និងនិយាយដោយឡែកសម្រាប់សមាជិក សមាជិកានៃគណបក្សហ្វ៊ុ នស៊ីនប៉ិច។

កាលពីមុនសម្តេចក្រុមព្រះនរោត្តម រណឫទ្ធិនិងអ្នកម្នាង ផល្លាក៏ធ្លាប់រងគ្រោះថ្នាក់ចរាចរម្តងរួចមក ហើយនៅតាមដងផ្លូវជាតិលេខ៦ពីភ្នំពេញមកកំពង់ចាមដោយសារថយន្តដឹកដីបើកបុកព្រះទីនាំងព្រះអង្គពេញទំហឹង។កាលនោះទាំងព្រះអង្គ និងអ្នកម្នាងផល្លាបានរងរបួសយ៉ាងធ្ងន់។

ពេលនេះទៀតក្នុងពេលដែលការបោះឆ្នោតជិតមកដល់ ហើយគណបក្សកំពុងតែដុតដៃជើងចូលរួម ប្រកួតក្នុងការបោះឆ្នោតក៏ស្រាប់តែមកជួបរឿងអកុសលបែបនេះទៀត។

មុនមានរឿងហេតុនេះកើតឡើងផ្ទៃក្នុងហ្វ៊ុន ស៊ីនប៉ិចក៏ជួបរឿងមិនល្អគឺការលេចចេញនូវការបែកបាក់ ផ្ទៃក្នុងដោយមានមន្ត្រីជាន់ខ្ពស់មួយចំនួនបានដាក់ពាក្យលាឈប់ពីគណបក្ស ដែលរឿងបែបនេះវាប ង្ហាញនូវសញ្ញាមិនល្អទាល់តែសោះសម្រាប់គណបក្សនយោបាយមួយមុនការបោះឆ្នោត។

ជាការពិតហើយទោះតិចឬច្រើនសត្រូវរបស់ព្រះអង្គពិតជាមានអារម្មណ៍យ៉ាងហោចណាស់ក៏មិនសំ ដែងសមានទុក្ខជាមួយព្រះអង្គដែរជាពិសេសគណបក្សមួយដែលរលត់រលាយបាត់ទៅហើយ ហើ យដែលកៅអីសភារបស់គណបក្សមួយនេះត្រូវច្បាប់បែងចែកមកឲ្យគណបក្សរបស់ព្រះអង្គ។

យើងទាំងអស់គ្នាសូមសំដែងនូវមរណទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះមរណភាពអ្នកម្នាងអ៊ុក ផល្លា និងសូមជូនពរថ្វាយសម្តេចក្រុមព្រះបានឆាប់ជាសះស្បើយពីមុខរបួសដើម្បីបន្តភារកិច្ចដឹកនាំគណ បក្សហ្វ៊ុនស៊ីនប៉ិចបន្តទៅមុខទៀត៕

Facebook Comments
Loading...