កូរ៉េខាងត្បូង ៖ តាមសេចក្តីរាយការណ៍ពីកាសែតThe Korea Timesបានឲ្យដឹងថា រដ្ឋាភិបាលកូរ៉េ ខាងត្បូងបានធ្វើសំណើរទៅកូរ៉េខាងជើងឲ្យរំកិលកាំភ្លើងធំចេញពីព្រំដែនឲ្យបានឆ្ងាយបន្តិចដើម្បីជួយកាត់បន្ថយភាពតានតឹងបានមួយកម្រិតទៀត បន្ទាប់ពីមានការជួបប្រជុំជាកម្ររវាងក្រុមមេដឹកនាំ យោធានៃប្រទេសទាំង២នៅតំបន់ជួរមុខកាលពីសប្តាហ៍មុន។
ប្រភពមន្ត្រីកូរ៉េខាងត្បូងដែលស្និទ្ធនឹងការប្រជុំនេះបាននិយាយថា៖៖យើងបានបង្ហាញជំហររបស់យើងទៅកាន់សមភាគីកូរ៉េខាងជើងថា នៅក្នុងការប្រជុំរវាងមេដឹកនាំសហរដ្ឋអាមេរិកនិងមេដឹកនាំកូរ៉េខាងជើងអំពីការរំសាយចោលអាវុធនុយក្លេអ៊ែរ យើងក៏បានប្រកាន់គោលការណ៍ប្រកបដោយភាពឈ្លា សវៃគឺការរួមគ្នាកាត់បន្ថយភាពតានតឹងខាងយោធាដោយលប់បំបាត់ឲ្យបាននូវការគម្រាមកំហែងគ្នា ណាមួយ។
បើតាមសៀវភៅសរបស់កូរ៉េខាងត្បូងចេញផ្សាយលកាលពីឆ្នាំ២០១៦បានប្រកាសឲ្យដឹងថា កូរ៉េខា ងជើងមានកាំភ្លើងធំ១៤០០០ដើមដែលក្នុងនោះមានកាំភ្លើងបាញ់គ្រាប់រ៉ុក្កែតចំនួន៥០០០ដើមដែល ភាគច្រើនបានដាក់ពង្រាយនៅក្បែរព្រំដែនជាមួយកូរ៉េខាងត្បូងនេះតែម្តង៕