សត្វត្រកួតយក្សនៅប្រទេសចិនប្រឈមមុខទៅនឹងការរលាយផុតពូជ

0
15758

តាម​ BBC ផ្សាយនៅថ្ងៃទី២២ខែឧសភានេះថា តាមការស្ទង់មតិដែលបានធ្វើឡើងកាលពី៤ឆ្នាំកន្លងទៅនេះ គេបានរកឃើញថា សត្វត្រកួតយក្សនៅក្នុងប្រទេសចិននៅតែមាននៅឡើយទេ។

ប៉ុន្តែគួរឲ្យសោកស្ដាយណាស់ត្រកួតយក្សទាំងនេះមិនមាននៅក្នុងព្រៃធម្មជាតិទៀតទេ ប៉ុន្តែវាបែរជាត្រូវគេចាប់​យក​ទៅចិញ្ចឹមនៅក្នុងកសិដ្ឋានពាណិជ្ជកម្មទៅវិញ ហើយវាមានដល់ទៅចំនួនរាប់លានក្បាលឯណោះ។ តើគេចិញ្ចឹមទុកជាការកំសាន្តឬ ? ទេ មិនមែនទេ។ តាមពិតសត្វត្រកួតយក្សទាំងនេះគេចិញ្ចឹមទុកផ្គត់ផ្គង់ឲ្យភោជនីយដ្ឋានលំដាប់ទំនើបៗនៅក្នុងប្រទេសចិនទៅវិញទេ។ អ្នកដឹងទេថា តើប្រភេទសត្វល្មូនយក្សមួយនេះវាផ្សារភ្ជាប់ខ្លួនជា​មួយ​អតីតកាលយ៉ាងដូចម្តេចទៅ? គេបានរកឃើញ ហ្វូស៊ីលរបស់វាអាយុ១៧០លានឆ្នាំមុន ដោយរក្សារូបរាងនៅដូចដើមទាំងអស់ ហើយដែលអ្នកស្រាវជ្រាវកំពុងតែធ្វើការអភិរក្សទុក។

គួរបញ្ចាក់ថា ត្រកួតយក្សនេះ ជាសត្វរស់នៅក្នុងទឹកសាប ហើយពី មុនមកគេឃើញពួកវារស់នៅយ៉ាងច្រើនតាម​ដងទ​ន្លេក្នុងប្រទេសចិន និងស៊ីទំពាំងជាអាហារ។ គេគួរតែចាត់វិធានការ ការពារជាបន្ទាន់ចំពោះល្មូនយក្សមួយប្រភេទនេះកុំឲ្យរលត់រលាយបាត់បង់ពូជពីភពផែនដីយើងនេះ៕

Facebook Comments
Loading...