បារមីខ្លាំងម្ល៉េះ…..គ្រាន់តែចាប់ឱបសោះក៏ដេញបិសាចចេញពីខ្លួនមនុស្សបានដែរ??

0
29122

តាមទីភ្នាក់ងារសារព័ត៌មាន BBC អង់គ្លេសចេញផ្សាយនៅថ្ងៃទី២២ខែឧសភានេះបានផ្សាយឲ្យដឹង ថានៅក្នុងប្រទេសឥណ្ឌាមានស្រ្តីម្នាក់ដែលបានប្រើរហស័នាមខ្លួនឯងថាឈ្មោះ Amma ឬមានន័យថាអ្នកម៉ែ បានប្រើប្រាស់វិធីដ៏ចម្លែកមួយ គឺចាប់អោបអ្នកទាំងឡាយដោយក្តីថ្នាក់ថ្នម ដើម្បីបណ្តេញខ្មោចព្រាយបិសាច និងឱបទ្រព្យចង្រៃ​ចេញពីខ្លួនមនុស្ស។ ដោយប្រើវិធីនេះគាត់បានទាក់ទាញមនុស្សរាប់លាននាក់ឲ្យជឿតាមគាត់ និងដាក់ក្តីគោរពយ៉ាងខ្លាំងទៅលើរូបគាត់។

នៅក្នុងទូទាំងពិភពលោកនេះមានមនុស្សជាតិជាង៣២លាននាក់ហើយដែលគាត់បានឱបដើម្បីបណ្តេញព្រាយបិសាចពីក្នុង ខ្លួនប្រកបដោយប្រសិទ្ធភាពដោយសារអំនាចអាថ៌កំបាំងអ្វីម្យ៉ាងដលមាននៅក្នុងខ្លួនរបស់គាត់។

មានមនុស្សបន្តកន្ទុយគ្នាឈរចាំឲ្យអ្នកស្រីAmma ចាប់ឱបដោយត្រូវចំណាយពេលរាប់ម៉ោងទើបដល់វេនរបស់ខ្លួន​។ អ្នកស្រីមានឈ្មោះពិតថា Sri Mata Amritanandamayi កើតនៅរដ្ឋការ៉ាឡា ភាគខាងត្បូងនៃប្រទេសឥណ្ឌា ក្នុងឆ្នាំ១៩៥៣។ អ្នកស្រីធ្លាប់បាននិយាយថា អ្នកស្រីគ្មានមន្តអាគមអ្វីទេ ប៉ុន្តែអ្នកស្រីចង់ផ្ញើរសារទៅកាន់ពិភពលោក​មួយដែលពោរពេញដោយសន្តិភាព សេចក្តីស្រឡាញ់ និងមេត្តាធម៌។ មនុស្សទូទាំងសកលត្រូវតែបង្កើតនូវក្តីស្រឡាញ់។នៅពេលដែលមានក្តីស្រឡាញ់ ហើយនោះទឹកចិត្តករុណានឹងមានគ្រប់ទីកន្លែងទាំងអស់លើភព​ផែនដី៕

Facebook Comments
Loading...