ធ្លាក់យន្តហោះចំបាំងនៅប្រទេសថៃស្លាប់ម្នាក់ របួសធ្ងន់ម្នាក់

0
17973

តាមកាសែត បាងកកប៉ុស្តិ៍បានផ្សាយឲ្យដឹងថា នៅវេលាម៉ោង៣រសៀលថ្ងៃទី២២ខែឧសភា យន្តហោះចំបាំងរបស់អាកាសចរភូមិន្ទថៃ ដែលកំពុងបើកបរហ្វឹកហាត់បានធ្លាក់ចុះនៅក្នុងស្រុក សាមង៉ាវ នៃតំបន់ហ្វឹកហាត់ Phumibol Dam Golf Course ដែលបណ្តាលឲ្យអ្នកបើកបរយន្តហោះស្លាប់នៅកន្លែងកើតហេតុ ឯអ្នកបើកបរបម្រុងមានរបួសជាទម្ងន់។

យន្តហោះប្រភេទL39 ZA មានកៅអី២ និងម៉ាស៊ីន១ បានខូចខាតទាំងស្រុងដោយសារអណ្តាតភ្លើង។ រថយន្តពន្លត់អគ្គីភយ័បានទៅដល់កន្លែងកើតហេតុដើម្បីធ្វើការបាញ់ពន្លត់នៅពេលដែលកំសួលផ្សែង និងភ្លើងបានហុយខ្មួលខ្មាញ់ទៅលើអាកាស។

អ្នកបើកបរយន្តហោះលោក ស៊ូវ៉ាន់ណូ អាយុ៣៦ឆ្នាំបានលោតឆត្រ័យោងមកទើលើដើមឈើ បន្ទាប់ពីយន្តហោះធ្លាក់មកនោះ។ ប៉ុន្តែដោយសាររបួសធ្ងន់ធ្ងរពេកលោកក៏ស្លាប់ទៅ។ ឯអ្នកបើកបរ បម្រុងបានរងរបួសធ្ងន់ហើយនៅអង្គុយជាប់នឹងកៅអីនៅភេលដែលយន្តហោះធ្លាក់មកដីមុនពេលវាផ្ទុះ។ គាត់ត្រូវបានគេដឹកបញ្ជូនជាបន្ទាន់ទៅកាន់មន្ទីរពេទ្យ៕

Facebook Comments
Loading...