ភ្នំពេញ ៖ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពខណ្ឌ នៅសាលាខណ្ឌបឹងកេងកងនាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤នេះ លោកសុខ សម្បត្តិ ប្រធានគណៈបញ្ជាការឯកភាពខណ្ឌ និងជាអភិបាល នៃគណអភិបាលខណ្ឌបឹងកេងកង បានធ្វើការណែនាំអោយអាជ្ញាធរខណ្ឌ និងសង្កាត់ទាំង៧ត្រូវអនុវត្តអោយបានម៉ឺងមាត់ម៉ត់ចត់ ក្នុងការទប់ស្កាត់និងបង្ក្រាបក្រុមក្មេងទំនើងនៅក្នុងមូលដ្ឋានរបស់ខ្លួន ជាមួយគ្នានេះយើងក៍ត្រូវធ្វើឲ្យដល់ឬសគល់នៃអំពើល្មើសរាប់តាំងពីល្បែងស៊ីសងតាមអនឡាញ,ឆ្នោតឡូតូ,កន្ទុយលេខ ល្បែងជល់មាន់ ជាដើម។
ការណែនាំបែបនេះរបស់លោកសុខ សម្បត្តិ ដល់មន្ត្រីខណ្ឌ និងសង្កាត់គឺគោរពតាមប្រសាសន៍សម្តេចធិបតី ហ៊ុន ម៉ាណែត និងឯកឧត្ដមឃួង ស្រេង...