សម្ភោធដាក់ឱ្យប្រើប្រាស់ផ្លូវលំ១ខ្សែក្រាលគ្រួសក្រហមមានប្រវែង១.២០០មែត្រ

0
786

នៅថ្ងៃទី ០៦ ខែកក្កដា ឆ្នាំ ២០១៨ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីក្នុងពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ផ្លូវលំ១ខ្សែក្រាលគ្រួសក្រហមមានប្រវែង១.២០០មែត្រ ពីភូមិយាកជើងទៅភូមិចន្លោងក្នុងឃុំដំរិល ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។

នាឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី មានប្រសាសន៍ថា ផ្លូវមួយខ្សែនៅឃុំដំរិលនេះ អាចសំរួលដល់ប្រជាពលរដ្ឋធ្វើដំណើរពីភូមិទៅភូមិមួយ ហើយក៏ជាសមិទ្ធផលមួយទៀតនៅដើមឆ្នាំ២០១៨ ក្នុងចំណោមសមិទ្ធផលផ្សេងៗជាច្រើននៅក្នុងស្រុកអូររាំងឪ។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានពិសេសនៅក្នុងឃុំដំរិលទាំងអស់ ដែលបានចូលរួមចំណែកយ៉ាងសស្រាក់សស្រាំជាមួយរាជរដ្ឋាភិបាលក្នុងការកសាង និងអភិវឌ្ឍន៍មូលដ្ឋានជាដើម។

គូសបញ្ជាក់ថា ផ្លូវលំ១ខ្សែក្រាលគ្រួសក្រហមមានប្រវែង១.២០០មែត្រ មានការគាំទ្រថវិកាពីកម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជា (CCCA)។

Facebook Comments
Loading...