Block title
ដឹងការពិតហើយ! ករណីបុរសពោះម៉ាយម្នាក់ ធ្វើអត្តឃាតខ្លួនឯង អាចផ្ដើមចេញពីរឿង ស្នេហាត្រីកោណ ស្រលាញ់នារី ប៉ះប្រពន្ធគេ
ខេត្តបាត់ដំបង ៖ បុរសពោះម៉ាយម្នាក់ត្រូវគេអះអាងថា បានបំផ្ទុះគ្រាប់បែកធ្វើអ.ត្តឃាតខ្លួនឯង ផ្ដើមចេញពីរឿង ស្នេហាត្រីកោណ នៅលើទូកស្មាច់តូចមួយ ពន្លិចក្នុងស្រះទឹកមួយកន្លែង ស្ថិតក្នុងបរិវេណ «វិមានរំលឹកគុណវិរះយុទ្ធជនពលី ឬវិមានសព» នៅក្នុងភូមិបែកចានថ្មី សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង។
សាកសពមាន ឈ្មោះ ចិន ធុរ៉េន ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិប្រគាប ឃុំរូងជ្រៃ ស្រុកថ្មគោល និងជាបុគ្គលិកបំរើការក្នុងភោជនីយដ្ឋានមួយកន្លែង នៅក្រុងប៉ោយប៉ែត...
លោក Pep Guardiola នឹងចាកចេញពីក្លឹប Manchester City មុនពេលក្លិបត្រូវបានដាក់ទណ្ឌកម្ម
កីឡាបរទេស ៖ ក្លិប Manchester City ត្រូវបានគេរាយការណ៍ដោយរំពឹងថាអ្នកចាត់ការលោក Pep Guardiola នឹងចាកចេញពីក្លឹបរួចហើយ មុនពេលដាក់ទណ្ឌកម្មដែលអាចកើតមានចំពោះការបំពានច្បាប់ហិរញ្ញវត្ថុជាច្រើន។ លោក Guardiola គឺជាមនុស្សដំបូងគេនៅ Man City ដែលត្រូវបានប្រាប់ពីការចោទប្រកាន់ដោយ Premier League មុនពេលព័ត៌មានត្រូវបានផ្សព្វផ្សាយជាសាធារណៈនៅព្រឹកថ្ងៃចន្ទ។
មុនក្លិបManchester City ត្រូវបានចោទប្រកាន់ពីបទបំពានច្បាប់របស់ Premier League ច្រើនជាង...
ប្រទេសអឺរ៉ុបចំនួនបីសន្យាផ្តល់រថក្រោះជាងមួយរយគ្រឿងដល់អ៊ុយក្រែន ដើម្បីត្រៀមលក្ខណៈសម្រាប់ការវាយលុកថ្មីរបស់រុស្សី
បរទេស ៖ រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់លោក បូរីស ភីស្តូរៀស បានធ្វើដំណើរទស្សនកិច្ចដ៏គួរឱ្យភ្ញាក់ផ្អើលមួយមកកាន់រដ្ឋធានីកៀវ ហើយប្រទេសអ៊ឺរ៉ុបចំនួនបី នៅថ្ងៃអង្គារសប្តាហ៍នេះ បានសន្យាថា អ៊ុយក្រែននឹងទទួលបានរថក្រោះយ៉ាងហោចណាស់ ១០០គ្រឿងក្នុងពេលប៉ុន្មានខែខាងមុខនេះ ខណៈដែលអ៊ុយក្រែនត្រៀមលក្ខណៈសម្រាប់ការវាយលុកថ្មីរបស់រុស្សី ដែលនឹងអាចកើតឡើងក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះផងដែរ។
ដំណើរទស្សនកិច្ចរបស់ប្រមុខការពារជាតិថ្មីរបស់អាល្លឺម៉ង់ខាងលើនេះ បានកើតឡើងពីរសប្តាហ៍បន្ទាប់ពីទីក្រុងប៊ែរឡាំងបានយល់ព្រមផ្តល់រថក្រោះ ដើម្បីជួយអ៊ុយក្រែនទប់ទល់នឹងកងកម្លាំងរុស្ស៊ី បន្ទាប់ពីមានសម្ពាធយ៉ាងខ្លាំងពីទីក្រុងកៀវ និងសម្ព័ន្ធមិត្តអឺរ៉ុបជាច្រើនរបស់អាល្លឺម៉ង់។ ក្រសួងការពារជាតិអាល្លឺម៉ង់ ហូឡង់ និងដាណឺម៉ាក បានបញ្ជាក់ថា ការគាំទ្រ និងបណ្តុះបណ្តាលសម្រាប់ការប្រើប្រាស់រថក្រោះខ្លារខិន Leopard...
ប្រជាពលរដ្ឋ កំពុងមានការព្រួយបារម្ភ ខណៈល្បែងស៊ីសង ជល់មាន់អនឡាញ រីកដូចផ្សិត ក្នុងខណ្ឌច្បារអំពៅ មិនទាន់ឃើញអាជ្ញាធរចុះបង្ក្រាប
ភ្នំពេញ ៖ ប្រជាពលរដ្ឋកំពុង សម្តេងនូវក្តីព្រួយបារម្ភយ៉ាងខ្លាំង ខណៈឃើញក្រុមអ្នកញៀនល្បែង បានប្រមូលផ្តុំគ្នាចូលទៅលេងល្បែងស៊ីសងជារាល់ថ្ងៃ បែរជាអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋានហាក់បីដូចជាគ្មានចំណាត់ការទាល់តែសោះជាពិសេសលោកចេងមុនីរ៉ាអភិបាលខណ្ឌនិងលោកម៉ៅសឿតអធិការខណ្ឌ ឬមួយទទួលបានលាភសក្ការៈទើប បើកភ្លើងខៀវឲ្យម្ចាស់ទីតាំងបើកល្បែងស៊ីសងលេងបានយ៉ាងរលូនដូចច្នេះ។
ក្តីកង្វល់របស់បងប្អូនប្រជាពលរដ្ឋសព្វថ្ងៃនេះពួកគាត់មានការព្រួយបារម្មណ៍ចំពោះសុខទុកនិងសុវត្ថិភាពរបស់ពួកគាត់ នៅពេលយប់ព្រោះថាទី កន្លែងណាមានបើកល្បែងស៊ីសង ទីកន្លែងនោះមិនយូរមិនឆាប់ទេនឹងកើតមានអំពើចោរ កម្មដូចជា៖លួច.ឆក់.វ៉ៃប្លន់.និងគាស់ផ្ទះ ជាពិសេសអំពើហឹង្សារក្នុងគ្រួសារ ជាក់ជាមិនខាន ព្រោះថាទីតាំងទាំងនោះគឺសម្បូរទៅដោយអ្នកមានលុយរាប់លានចូលទៅលេងជាប្រចាំរាល់ថ្ងៃ។
ពាក់ព័ន្ធនិងល្បែងស៊ីសងនេះប្រជាពលរដ្ឋដែលរស់នៅក្នុងខណ្ឌច្បារអំពៅសង្ឃឹមថាលោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ និងលោកវរសេនីយ៍ឯក ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅគួរតែចាត់កម្លាំងចុះមកស្រាវជ្រាវនិងចាត់វិធានការបង្ក្រាបទីតាំងបើកល្បែងស៊ីសងនេះផង។
គួររំលឹកផងដែរ កន្លងមកប្រមុខ...
អាល្លឺម៉ង់ថា មានភស្តុតាងឧក្រិដ្ឋកម្មសង្គ្រាមនៅអ៊ុយក្រែនរាប់រយ ដែលប្រព្រឹត្តដោយកងកម្លាំងរុស្ស៊ី
អគ្គរដ្ឋអាជ្ញាអាល្លឺម៉ង់បាននិយាយនៅថ្ងៃអាទិត្យសប្តាហ៍មុនថា ការិយាល័យរបស់ខ្លួនប្រមូលបានរាប់រយនៃភស្តុតាង ដែលបង្ហាញពីឧក្រិដ្ឋកម្មសង្គ្រាមប្រព្រឹត្តដោយកងកម្លាំងរុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន ហើយអំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែងអន្តរជាតិ ដើម្បីនាំយកមេដឹកនាំទៅរកយុត្តិធម៌។
ព្រះរាជអាជ្ញាអាល្លឺម៉ង់ លោក Peter Frank បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា នៅពេលនេះ យើងកំពុងផ្តោតលើការសម្លាប់រង្គាលនៅទីក្រុងប៊ូចា និងការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលរបស់អ៊ុយក្រែន។
លោកថា ភ័ស្តុតាងភាគច្រើនបានមកពីការសម្ភាសន៍ជាមួយជនភៀសខ្លួនអ៊ុយក្រែន ហើយគោលដៅឥឡូវនេះ គឺរៀបចំករណីឧក្រិដ្ឋកម្មទាំងនោះតាមដែលអាចធ្វើបានទៅកាន់តុលាការនៅពេលក្រោយ មិនថានៅប្រទេសអាល្លឺម៉ង់ ឬជាមួយដៃគូបរទេសរបស់យើង ឬតុលាការអន្តរជាតិ។
គួរបញ្ជាក់ថា នៅជាយរដ្ឋធានីកៀវ នៃទីក្រុងប៊ូចា តែមួយប៉ុណ្ណោះ សាកសពរាប់រយត្រូវបានរកឃើញ បន្ទាប់ពីកងទ័ពរុស្ស៊ីត្រូវបានបណ្តេញចេញកាលពីខែមីនាឆ្នាំមុន។...