ឌុម កែវដា និង សុភ័ក្រ្ត ស្វាគមន៍អ្នកប្រដាល់ថៃលើសង្វៀនបារលីប្លេក

0
11600

ភ្នំពេញ: អ្នកប្រដាល់កម្ពុជាឌុម កែវដាក្លិបម្កុដរាជសីហ៍ និង វេង សុភ័ក្រ្តក្លិបទ័ពឆ័ត្រយោង៩១១ជួបជាមួយអ្នកខ្លាំងថៃដូចគ្នាក្នុងព្រឹត្តិការណ៍ខ្សែក្រវាត់បារលីប្លេកលើសង្វៀនអាស៊ីអាគ្នេយ៍រសៀលថ្ងៃទី២៥កុម្ភៈនេះ ។

កែវដាដែលមួយប្រកួតដំបូងរបស់គេជួបបរាជ័យនោះពេលនេះគេត្រូវតស៊ូជាមួយអ្នកប្រដាល់ថៃឈ្មោះលូមលេង(Loom Leng) ។ កែវដាកាលកាលពីប្រកួតទី១របស់គេចាញ់ពិន្ទុអ្នកប្រដាល់ថៃដែន ភីឈីត(Den Phichhit) ។ អ្នកប្រដាល់កម្ពុជារូបនេះមានប្រវត្តិប្រកួតចំនួន៨៨ដង ឈ្នះ៦៩ដង ចាញ់១៦ដង និងស្មើពិន្ទុ ៣ ដង ។

លូម លេងមួយប្រកួតដំបូងរបស់គេឈ្នះវេង សុភ័ក្រ្តដោយពិន្ទុហើយជំនួបទី២នេះគេកាន់តែត្រូវការឈ្នះបន្តទៀត។ ចំពោះលូម លេងវិញគេមានប្រវត្តិប្រកួតចំនួន៧៨ដង ឈ្នះ៦៥ដង ចាញ់១២ដង និងស្មើពិន្ទុ ១ ដង ។

លើកនេះជាឱកាសរបស់ឌុម កែវដា ឬ នៅតែជាឱកាសរបស់លូម លេងទៀត ?

Dum-Keoda-Loom-Leng [800x600]

វេង សុភ័ក្រ្តវិញគេត្រូវជួបប្រកួតជាមួយអ្នកប្រដាល់ថៃដែន ភីឈីត ។សុភ័ក្ត្រកាលពីប្រកួតដំបូងរបស់គេ ចាញ់លូម លេងដោយពិន្ទុក្នុងខនៈដែលដែន ភីឈីតឈ្នះពិន្ទុឌុម កែវដានោះ ។

នេះជាការប្រកួតដ៏តឹងតែងមួយដែលគេជឿថានឹងប្រកួតគ្នា៥ទឹកពេញហើយរវាងអ្នកចាញ់ និង អ្នកឈ្នះប្រាកដជាទ្រមខ្លួនដូចគ្នាមិនខានឡើយ។ សុភ័ក្រ្តមានប្រវត្តិប្រកួតចំនួន៧៨ដង ឈ្នះ៦៥ដង ចាញ់១២ដង និងស្មើពិន្ទុ១ដង ។
ចំពោះអ្នកប្រដាល់ថៃដែន ភីឈីតវិញគេមានប្រវត្តិប្រកួតចំនួន៨៤ដង ឈ្នះ៦៩ដង ចាញ់១៤ដង និងស្មើពិន្ទុ១ដង ។ វេង សុភ័ក្រ្តអាចរកជ័យជំនះបានឬទេ ឬក៏ដែន ភីឈីតបន្ថែមស្ថិតិឈ្នះក្នុងកំណត់ត្រាប្រកួតរបស់ខ្លួន ?

Veng-Sopheak-Den-Phichhet [800x600]

Facebook Comments
Loading...