សាលាដំបូងខេត្តចេញដិការឹបអូសទ្រព្យសម្បត្តិរោងចក្រហ្គាវ័ន្តអ៊ឹមផារៀល..!

0
1256

កណ្ដាល :បន្ទាប់ពីមានវិវាទរវាងថៅកែនិងកម្មករអស់រយៈពេលជាច្រើនខែអនុប្រធានតុលាការខេត្តកណ្តាលបានចេញដិការឹបអូសទ្រព្យសម្បត្តិបណ្តោះអាសន្នដើម្បីឱ្យថៅកែដោះស្រាយបំណុលដែលជំពាក់កម្មករ៖ លោក ឡាយ គឹមឡាញ់ មន្ត្រីអាជ្ញាសាលាតុលាការខេត្តកណ្តាល ដែលដឹកនាំកម្លាំ ងចម្រុះរួមមាននគរបាល កងរាជអាវុធហត្ថ និងអាជ្ញាធរមូលដ្ឋាន ចុះអនុវត្តដិការឹបអូសនេះ បានឱ្យដឹងកាលពីព្រឹកថ្ងៃទី២០ កុម្ភៈ ២០១៨ ថា លោកចុះមកពេលនេះ គឺអនុវត្តការរឹបអូ សទ្រព្យសម្បតិ្តនៅក្នុងរោងចក្រGAWON APPAREL CO.LTD តាមសាលដិកាសម្រេចការ ពារលេខ៣៨៣ព របស់ចៅក្រមលោក ងួន វុទ្ធី។

លោកបានបន្តថា យោងដិកាខាងលើ បានសម្រេចទី១ រឹបអូសជាបណ្តោះអាសន្ននូវទ្រព្យសម្បត្តិទាំងឡាយដែលមានក្នុងក្រុមហ៊ុន GAWON APPAREL CO.LTD ដែលមានទីតាំងក្នុងភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ទី២ ដើម្បីទទួលបាននូវការលុបចោលដិកាអនុវត្តរឹបអូសជាបណ្តោះអាសន្ន កូនបំណុលត្រូវផ្ញើប្រាក់រំដោះចំនួន៦០ ម៉ឺនដុល្លារសហរដ្ឋអាមេរិកមកសាលាដំបូងខេត្តកណ្តាល ទី៣ ប្រាក់បន្ទុកក្តីជាបន្ទុករបស់កូ នបំណុល ទី៤ ច្រានចោលការទាមទារក្រៅពីនេះរបស់សហម្ចាស់បំណុល ហើយអាចប្តឹងត វ៉ាបាន ហើយលោកក៏បានឱ្យដឹងដែរថា ដិកានេះបានចេញដោយលោកចៅក្រម និងជាអនុប្រធានតុលាការ គឺលោក ងួន វុទ្ធី កាលពីថ្ងៃទី២០ ធ្នូ ២០១៧។

គួរបញ្ជាក់ដែរថា រោងចក្រខាងលើនេះ និយោគជក់បានកើតមានវិវាទជាមួយក្រុមក ម្មករ អស់រយៈពេលជាច្រើនខែមកហើយ ប៉ុន្តែ មិនអាចរកដំណោះស្រាយដោយការចចារ និងការសម្របសម្រួលគ្នាបាននោះទេ។ រហូតក្រុមកម្មករដែលធ្វើកូដកម្មមិនចូលធ្វើការ នាំ គ្នាបោះតង់យាមនៅខាងមុខច្រកចេញចូល ការពារខ្លាចក្រែងខាងក្រុមហ៊ុនដឹកជញ្ជូនសម្ភា រៈចេញអស់រយៈពេលជាង២ខែមកហើយ ដោយទាមទារឱ្យថៅកែបើកប្រាក់ខែឱ្យក្នុងអំឡុ ងពេលជាង២ខែដែលធ្វើកូដកម្មមិនបានចូលធ្វើការ និងមិនដូច្នោះទេ បើបញ្ឈប់សូមឱ្យថៅ កែបើកប្រាក់បំណាច់ឱ្យ ដែលក្នុងម្នាក់ៗអាចទទួលបានចន្លោះពី១៤០០ដុល្លាររហូតដល់ជា ង៤០០០ដុល្លារ៕ ដោយសនសុភ័ក្ដ

WhatsApp Image 2018-02-24 at 7.47.19 AM

WhatsApp Image 2018-02-24 at 7.47.47 AM

WhatsApp Image 2018-02-24 at 7.47.48 AM

Facebook Comments
Loading...