ត្រៀមអន្ទងភ្ញៀវទេសចរណ៍ចិនឲ្យចូលរួមរត់ពាក់កណ្ដាលម៉ារ៉ាតុងខេត្តព្រះសីហនុ

0
16833

ភ្នំពេញ: ក្នុងសន្និសីទកាសែតនាព្រឹកថ្ងៃទី២២កុម្ភៈ លោកវ៉ាត់ ចំរើនអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានប្រកាសក្នុងសន្និសីទកាសែតនាព្រឹកថ្ងៃទី២២កុម្ភៈស្ដីពីទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងពាក់កណ្ដាលម៉ារ់ាតុងលើកទី៧នៅខេត្តព្រះសីហនុ សម្រាប់ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍នេះនឹងធ្វើនៅថ្ងៃទី១១មីនា។។

ទិវារត់ប្រណាំង អន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងពាក់កណ្ដាលម៉ារ់ាតុងនៅខេត្តព្រះសីហនុចំនួនអ្នកចូលរួមមិនមានការកើនឡើងច្រើនដូចពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិនៅអង្គរវត្តឡើយ ។

លោកអគ្គលេខាធិការអះអាងថាលោកនឹងពិភាក្សាជាមួយអាជ្ញាធរដែនដី មន្ទីរទេសចរណ៍ខេត្ត និងកាស៊ីណូនៅខេត្តព្រះសីហនុដើម្បីឲ្យគេជួយទាក់ទាញអ្នកទេសចរណ៍ចិនមកចូលរួមរត់ទោះបីគេរត់កំសាន្តចម្ងាយ៣គីឡូម៉ែត្រជាលក្ខនៈគ្រួសារក៏បានដែរ ។
ប្រសិនបើយុទ្ធនាការនេះបានជោគជ័យហើយអ្នកទេសចរណ៍ចូលរួមរត់ច្រើននោះឆ្នាំក្រោយនឹងតម្លើងឲ្យទៅជាម៉ារ៉ាតុងដែលមានចម្ងាយ៤២,១៩៥គីឡូម៉ែត្រ(Full Marathon)តែម្ដង ។

ឆ្នាំនេះគិតមកទល់ពេលនេះអ្នកចុះឈ្មោះចូលរួមរត់មានចំនួន១.២៥០នាក់ក្នុងនោះជនបរទេស១៥៦នាក់មកពីប្រទេសចំនួន២០។ ជនជាតិជប៉ុនគេសង្កេតឃើញថាមានអ្នកចុះឈ្មោះចូលរួមរត់ច្រើនជាងគេក្រៅពីនោះមានអាមេរិកនិង អង់គ្លេស ។ការចុះឈ្មោះនៅមិនទាន់បញ្ចប់នៅឡើយទេ ។

លោកវ៉ាត់ ចំរើនបានបង្ហាញពីការប្រមូលថវិកាតាមរយៈព្រឹត្តិការណ៍នេះទៅប្រើប្រាស់ក្នុងគោលដៅមនុស្សធម៌ដូចជាជួយដល់មន្តីពេទ្យ និង អង្គរក្រៅរដ្ឋាភិបាលនានាដែលធ្វើការជាមួយកុមារ ។

photo_2018-02-22_10-38-39 [800x600]

Facebook Comments
Loading...