ក្រុមបាល់ទាត់អាជ្ញាធរជាតិអប្សរាទទួលបានជើងឯករងក្នុងពានរង្វាន់រដ្ឋបាលខេត្តសៀមរាបរដូវកាលទី៣

0
12008

ពានរង្វាន់បាល់ទាត់ខេត្តសៀមរាប ដែលប្រមូលផ្តុំដោយក្រុមកីឡាករមកពីបណ្តាមន្ទីរនិងស្ថាប័នជុំវិញខេត្តសៀមរាបលើកទី៣បានបិទបញ្ចប់ហើយ ដោយក្រុមបាល់ទាត់អាជ្ញាធរជាតិអប្សរាទទួលបានជើងឯករង ក្រោយបរាជ័យក្រោមថ្វីជើងរបស់ក្រុមកីឡាបាល់ទាត់ក្រុងសៀមរាប ក្នុងលទ្ធផល១-១ ក្នុងម៉ោងធម្មតា និង០-២ ដោយបាល់១១ម៉ែត្រកាត់សេចក្តី ក្នុងវគ្គផ្តាច់ព្រ័ត្រនាព្រលប់ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។

បរាជ័យតែ១លើកនៃក្រុមបាល់ទាត់របស់អាជ្ញាធរជាតិអប្សរាក្នុងរដូវកាលនេះ បានន័យថា ក្រុមបាល់ទាត់អាជ្ញាធរជាតិអប្សរាពុំអាចការពារតំណែងជើងឯករបស់ខ្លួនបានឡើយ ក្រោយគ្រងជើងឯកពានរង្វាន់មួយនេះអស់២រដូវកាលកន្លងមក។

ទោះជាយ៉ាងណា នេះជាមោទនភាពមួយនៃក្រុមបាល់ទាត់របស់អាជ្ញាធរជាតិអប្សរា ដែលបានប្រឹងប្រែងអស់ពីសមត្ថភាពរបស់ខ្លួន ដើម្បីរួមចំណែកលើកកម្ពស់វិស័យកីឡាបាល់ទាត់នៅកម្ពុជា។ ក្នុងតំណែងជើងឯករងក្នុងរដូវកាលនេះ ក្រុមបាល់ទាត់អាជ្ញាធរជាតិអប្សរាទទួលបានពានមួយអមដោយទឹកប្រាក់ចំនួន៨០ម៉ឺនរៀល៕

Facebook Comments
Loading...