ភ្នំពេញ៖ សហព័ន្ធខ្មែរកីឡាតេក្វាន់ដូ ITFកម្ពុជាប្រកាសការប្រកួតកីឡាតេក្វាន់ដូ ITF(International Taekwondo Federation) ដណ្តើមពានរង្វាន់ប៊ួន លឹម ហេងលើកទី១ឆ្នាំ២០១៨ជាផ្លូវការដែលប្រព្រឹត្តនៅថ្ងៃទី៣ដល់៤ ខែកុម្ភៈ ឆ្នាំ២០១៨ ។
នេះជាព្រឹត្តិការណ៍ថ្មីមួយទៀតហើនឹងត្រូវក្លាយជាព្រឹត្តិការណ៍ប្រចាំឆ្នាំរបស់សហព័ន្ធកីឡាតេក្វាន់ដីអាយធីអេហ្វ ការប្រកួតធ្វើនៅពហុកីគដ្ឋានជាតិអូឡាំពិក ។ ការប្រកួតនេះមានចំនួន២០វិញ្ញាសានិងកីឡាករកីឡាការិនិថ្នាលជាង១០០នាក់និងមកពីបណ្តាលក្លឹប១១ចូលរួមនៅទូទាំងប្រទេស។
ក្លឹបទាំង១១ចូលរួមមាន ក្លឹបយុវជន ក្លឹបយុវជន១ ក្លឹបពន្លឺយុវជន (ខេត្តកំពង់ស្ពឺ) ក្លឹបសេរីភាព ក្លឹបបាក់ខែង ក្លឹបអរុណរស្មី ក្លឹបស.ស.យ.កខេត្តកណ្តាល ក្លឹបសាលាអន្តរជាតិអេផល ខេត្តបន្ទាយជ័យ ក្លឹបក្តីចាស់ ក្លឹបវិទ្យាល័យហ៊ុន សែនតាខ្មៅ និងព្រៃកប្បាស ខេត្ត តាកែវ៕
Facebook Comments
Loading...