អាជ្ញាធរថៃរឹបអូសផ្ទះសម្បែងនិងទ្រព្យសម្បត្តិរបស់អ្នកស្រីយីងឡាក់

0
31718

ផ្ទះសម្បែង និងទ្រព្យសម្បត្តិប្រមាណជា៣០មុខដែលជាកម្មសិទ្ធរបស់អ្នកស្រីយីងឡាក់ ស៊ីណាវ៉ាត្រាអ តីតនាយករដ្ឋមន្ត្រីថៃត្រូវបានរឹបអូសដោយនាយកដ្ឋានប្រតិបត្តិច្បាប់ ក្រោយពីអ្នកស្រីត្រូវបណ្តេញចេញ ពីតំណែង និងបរាជ័យក្នុងនយោបាយទិញស្រូវដែលធ្វើឥ្យរដ្ឋខាតវាល់លានដុល្លារ។

image

ទ្រព្យសម្បត្តិដែល ត្រូវរឹបអូសនោះរួមមានផ្ទះ នៅភាគខាងជើងទីក្រុងបាងកកដែលអ្នកស្រីធ្លាប់រស់នៅ មុនពេលដែលអ្នក ស្រីរត់ភៀសខ្លួនពីប្រទេសកាលពីក្នុងខែសីហាឆ្នាំ២០១៧គេចពីការតាមចាប់ខ្លួនដាក់ពន្ធនាគាររយៈពេល២ឆ្នាំតាមសាលក្រមរបស់តុលាការ។បើតាមការប្រកាសទ្រព្យសម្បត្តិក្នុងពេលចូលកាន់តំណែងជានាយករដ្ឋមន្ត្រី ផ្ទះនេះមានតម្លៃ១១០លានបាត ជាតម្លៃខ្ពស់ជាងគេក្នុងចំណោមទ្រព្យសម្បត្តិទាំង៣០មុខ ក្នុងបញ្ជីដែលរដ្ឋរឹបអូសយក។

តាមរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុបានឲ្យដឹងថា ទ្រព្យសម្បតិ្តទាំងនេះនឹងយក ទៅលក់ឡាយឡុងយកប្រាក់សងទៅកសិករដែលខាតបង់ដោយសារគោលនយោបាយទិញស្រូវរបស់ អ្នកស្រីយីងឡាក់នៅពេលគាត់ធ្វើជានាយករដ្ឋមន្ត្រី៕

image

Facebook Comments
Loading...