ប៉ូលីសឥណ្ឌូណេស៊ីកំពុងស៊ើបអង្កេតការលេចធ្លាយចេញវីដេអូសិចកុមារ

0
15287

អាជ្ញាធរនៃប្រទសឥណ្ឌូណេស៊ីកំពុធ្វើការស៊ើបអង្កេតទៅលើការបង្ហោះវីដេអូនៃសកម្មភាពសិចរបស់កុមារដែលមានទំនាក់ទំនងទៅនឹងបណ្តាញអន្តរជាតិ។ ការស៊ើបអង្កេតនេះបានធ្វើឡើងបន្ទាប់ពីវីដេអូបានបង្ហោះក្នុងបណ្តាញសង្គមបង្ហាញពីស្រីក្មេងវ័យជំទងម្នាក់បានធ្វើសកម្មភាពរួមភេទជាមួយកុមារា ដែលរូពភាពនេះបានធ្លាយចេញកាលពីថ្ងៃអង្គារកន្លងមកនេះ។

image

ប៉ូលីសនៅខេត្តចាវ៉ាខាងលិចនិយាយថា ក្មេងប្រុស៣នាក់ដែលមានអាយុប្រមាណ៧ឆ្នាំដែលជាតួវីដេអូនៅក្នុងរឿងនេះឥឡូវនេះកំពុងស្ថិតនៅក្នុងការថែរក្សារបស់ភ្នាក់ងារសង្គម។ មនុស្សយ៉ាងហោចណាស់៧នាក់ត្រូវបានចាប់ខ្លួននៅក្នុងករណីនេះ ដែលក្នុងនោះមានទាំងម្តាយចំនួន២ នាក់របស់ក្មេងប្រុសទាំងនោះ ដែលអាចប្រឈមុខទៅនឹងការចោទប្រកាន់ពីបទរំលោភទៅ លើកិច្ចការពារកុមារ និងច្បាប់អាសគ្រាមដែលអាចប្រឈមមុខទៅនឹងការជាប់ពន្ធនាគារចំនួន ១៥ឆ្នាំ។

ប៉ូលីសបាននិយាយថា ពួកគេបានថតវីដេអូអាសអាភាសនេះហើយលក់ទៅឲ្យអ្នក ណាមួយទំនងជានៅប្រទេសរុស្សីឬប្រទេសកាណាដា។ ប៉ូលីសកំពុងបន្តការស៊ើបអង្កេតទៀត ដើម្បីគាស់ឬំលើងបណ្តាញឧក្រឹដ្ឋកម្មអាសគ្រាមនេះ៕

Facebook Comments
Loading...