កីឡាករប្រដាល់កូរ៉េខាងជើងដែលរត់ចោលប្រទេស មានបំណងទៅប្រកួតនៅជប៉ុនក្នុងឆ្នាំ២០២០

0
18425

នៅពេលដែលនាងបានសម្រេចចិត្តពាក់ស្រោមដៃជាកីឡាករប្រដាល់ក្នុងប្រទេសកូរ៉េខាងជើង Choi Hyun-mi មានគោលបំណងតែមួយគត់គឺឈានទៅឲ្យដល់ការប្រកួតកីឡាអូឡាំពិកណាមួយក្នុងអាជីពរបស់នាង។ ពេលនេះនាងទំនងជាមានឪកាសទៅកាន់ការប្រកួតកីឡាអូឡាំពិករដូវក្តៅនៅទីក្រុងតូក្យូក្នុងឆ្នាំ២០២០ក្នុងនាមជាកីឡាករកូរ៉េខាងត្បូងវិញម្តង។

image

កីឡាការិនីChoi គឺជាជើងឯកនៃសមាគមកីឡាប្រ ដាល់ស្ត្រីទម្ងន់ Super Featherweight ហើយនាងមានបំណងធ្វើឲ្យសុបិន្តរបស់នាក្លាយជាការពិតមុននឹងសម្រេចបញ្ចប់អាជីពនេះ។

នាងបាននិយាយថា៖ខ្ញុំនឹងចូលនិវត្តន៍នៅឆ្នាំ២០២០ បន្ទាប់ពីខ្ញុំចូលរួមការប្រកួតកីឡាអូឡាំពិក។ ខ្ញុំអត់ថាបានឈ្នះមេដាយឬក៏អត់នោះទេ។ ខ្ញុំគ្រាន់តែចង់បានការប្រកួតនៅក្នុងកីឡាអូឡាំពិកណាមួយនៅក្នុងអាជីពរបស់ខ្ញុំតែប៉ុណ្ណោះ។ ខ្ញុំនឹងមានការសោកស្តាយយ៉ាងខ្លាំង ប្រសិនបើខ្ញុំបញ្ចប់អាជីពនេះដោយមិនបានទទួលបទពិសោធន៍ណាមួយពីក្នុងការប្រកួតកីឡាអូឡាំពិក៕

Facebook Comments
Loading...