កាលីហ្វ័នីញ៉ា៖អ្នកជួយសង្គ្រោះកំពុងស្វែងរកអ្នករស់រៀនមានជីវិតពីក្នុងល្បាប់ភក់

0
17221

នៅថ្ងៃទី១០មករាម្សិលម៉ិញនេះ ក្រុមអ្នកជួយសង្គ្រោះនៅភាគខាងត្បូងនៃរដ្ឋកាលីហ្វ័នីញ៉ាបាននឹងកំពុងស្វះស្វែងរុករកអ្នកនៅរស់រានមានជីវិត បន្ទាប់ពីមានការបាក់ដីនិងគ្រោះទឹកជំនន់ វាយប្រហារតំបន់នេះដែលបណ្តាលឲ្យមានមនុស្ស១៣នាក់បានស្លាប់។

image

ផ្លូវដែលជាប់នឹងតំបន់ឆ្នេរចំងាយ៤៨គីឡូម៉ែត្រ ត្រូវបានបិទទាំងស្រុង។ ប៉ូលីសបាននិយាយថា ទិដ្ឋភាពនៅទីនេះវា ដូចជាអ្វីដែលបានកើតមាននៅក្នុងសង្គ្រាមលោកលើកទី១អីចឹង។ មនុស្សប្រមាណ៣០០នាក់ បានជាប់ខ្លួននៅក្នុងតំបន់នោះហើយដែលក្រុមសង្គ្រោះកំពុងបន្តការជួយសង្គ្រោះបន្តទៀត។ប៉ុន្តែគេសង្ស័យថាចំនួនអ្នកស្លាប់អាចមានច្រើនជាងនេះ។ មនុស្សប្រមាណ៥០នាក់ត្រូវបានជួយសង្គ្រោះរួចហើយ ប៉ុន្តែមានកន្លែងជាច្រើនក្រុមអ្នកជួសង្គ្រោះមិនទាន់អាចូលដល់នៅឡើយ ទេ។

ផ្លូវជាច្រើនកន្លែងត្រូវបិទទាំងស្រុង។មនុស្ស១៦៣នាកត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដែលក្នុងនោះមាន២០នាក់មានរបូសធ្ងន់ធ្ងរហើយ៣នាក់ពិបាកនឹងឆ្លងផុតពីគ្រោះថ្នាក់ដល់អា យុជីវិតណាស់៕

image

image

image

image

Facebook Comments
Loading...