តាមសារព៍ត័មានRTបានផ្សាយឲ្យដឹងថា ក្រុមប្រឹក្សាសន្តិសុខជាតិរុស្សីបានព្រមានថា៖បើមាន សង្គ្រាមផ្ទុះឡើងពេញបន្ទុកនៅឧបទ្វីបកូរ៉េមែននោះ ប្រជាជនអាមេរិករាប់ម៉ឺននាក់ដែលកំពុង រស់នៅកូរ៉េខាងត្បូងនឹងស្លាប់ភ្លាមមួយរំពេច។
អាមេរិកក៏បានដឹងដែរថា លទ្ធភាពនៃការវាយប្រ ហារទៅលើកូរ៉េខាងជើង អាចនឹងផ្តល់ផលវិបាកធ្ងន់ធ្ងរដល់អាយុជីវិតប្រជាជនអាមេរិកប្រមា ណ២៥០.០០០នាក់ដែលរស់នៅកូរ៉េខាងត្បូង។
លោកNikolai Patrushevប្រមុខក្រុមប្រក្សាស ន្តិសុខជាតិរុស្សីបាននិយាយទៀតថា៖បើលទ្ធផលបែបនេះពួកគេមិនគួរប្រថុយទទួលយក នោះទេ។ កងកាំភ្លើងធំនិងរ៉ុក្កែតកូរ៉េខាងជើងមានចម្ងាយប្រមាណតែ៥០គីឡូម៉ែត្រប៉ុណ្ណោះពីទី ក្រុងសេអ៊ូល៕
Facebook Comments
Loading...