ប្រជាជនប៉េរូតវ៉ាការលើកលែងទោសលោកFujimori

0
6811

ប៉ូលីសប៉េរូបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកក្នុងការប៉ះទង្គិចគ្នាជាមួយអ្នកតវ៉ារាប់ពាន់នាក់ដែល មានកំហឹងយ៉ាងពុះពោរដោយសារមានការសម្រេចចិត្តលើកលែងទោសឲ្យអតីតប្រធានាធិបតីប៉េរូលោកFujimori។ ពួកគេបានស្រែកយ៉ាងទ្រហឹងអឺងអាប់នៅក្នុងទីក្រុងលីម៉ារដ្ឋធានីនៃប្រ ទេសប៉េរូថា៖មិនត្រូវលើកលែងទោសឲ្យគាត់ទេ។

image

គិតមកដល់ថ្ងៃអង្គារនេះការតវ៉ាបានឈានមកដល់ថ្ងៃទី២ហើយ។ លោកប្រធានាធិបតីប៉េរូPedro Pablo Kuczynskiបានលើកលែងទោស ឲ្យលោកFujimoriដោយសារហេតុផលសុខភាពហើយក៏ស្របតាមច្បាប់ដែរ។

លោកប្រធានាធិបតីបាននិយាយថាលោកយល់ពីហេតុផលរបស់បាតុករ តែលោកមិនអាចអនុញ្ញាតិឲ្យលោកF ujimoriស្លាប់នៅក្នុងពន្ធនាគារបានឡើយ។ ពិរុទ្ធជនម្នាក់នេះមានទោសត្រូវជាប់ពន្ធនាគារ២៥ឆ្នាំពីបទរំលោភសិទ្ធិមនុស្សនិងប្រព្រឹត្តអំពើពុករលួយ ត្រូវបាននាំចេញពីគុកទៅកាន់មន្ទីរពេទ្យ ដោយសារជម្ងឺលើសសម្ពាធឈាមនិងបេះដូងធ្វើទុក្ខខ្លាំង៕

image

Facebook Comments
Loading...