គ្រូបង្វឹកថ្មីរបស់ Everton គឺលោក Sam Allardyce បាននិយាយប្រាប់សារពត៍មាន The Sun ឲ្យដឹងថា Everton កំពុងពិចារណាផ្ទេរយកខ្សែប្រយុទ្ធ Giroud របស់ក្លឹបកាំភ្លើងធំ Arsenal យកកាន់កីឡាករដ្ឋាន Merseyside។
Everton បានព្យាយាមទិញខ្សែប្រយុទ្ធបារាំង Giroud កាលពីដើមរដូវកាលមកម្ល៉េះ ដើម្បីយកមកជំនួសខ្សែប្រយុទ្ធ Lukuka ដែលផ្លាស់ទៅកាន់បិសាចក្រហមក្នុងតំលៃ75លានផោន។
លោក Sam Allardyce បាននិយាយថា អ្នកនាង Jennifer ជាភរិយារបស់កីឡាករ Olivier Giroud មិនចង់អោយផ្លាស់ពីទីក្រុង London ទៅ Merseyside ជាទីក្រុងរបស់ Everton ដូច្នេះការផ្ទេរយក Giroud មិនអាចកើតឡើងឡើយ។
Facebook Comments
Loading...