យុវជនឥណ្ឌូណេស៊ីជាច្រើនមានបំណងធ្វើអត្តឃាតក្រោយមរណភាពJonghyun

0
42152

បន្ទាប់ពីមរណភាពដោយអំពើអត្តឃាតរបស់តារាចម្រៀងកូរ៉េដ៏ល្បីល្បាញលោកJonghyunបានធ្វើឲ្យ មានរំជួលចិត្តយ៉ាងខ្លាំងពីអ្នកគាំទ្រនៅទូទាំងពិភពលោក។ នៅក្នុងនោះក៏មានស្ត្រីអ្នកគាំទ្រជាជនជាតិឥ ណ្ឌូណេស៊ីជាច្រើននាក់មានបំណងធ្វើអត្តឃាតតាមគាត់ដែរ ។ អាជ្ញាធរឥណ្ឌូណេស៊ីកំពុងប្រកាសភាពអាសន្នអំពីរឿងនេះ។

image

យោងតាមការផ្សព្វផ្សាយពីប្រព័ន្ធឃោសនារបស់ឥណ្ឌូណេស៊ីបានឲ្យដឹងថាមាន អ្នកគាំទ្រគាត់ជាច្រើនបានប្រើថ្នាំលើសកម្រឹតហើយត្រូវដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យ។

កាលពីថ្ងៃ ចន្ទ័មានស្ត្រីឥណ្ឌូណេស៊ីម្នាក់មានបំណងសម្លាប់ខ្លួនដែរ។ នាងបានទុកសំបុត្របណ្តាំមួយ ដោយនិយាយថា៖ពេលនេះខ្ញុំមិនអាចទទួលយកបានអ្វីទាំងអស់។ អ្នកម៉ែ លោកប៉ា និងJonghyunយើង នឹងជួបគ្នាឆាប់ៗនេះហើយ។តើខ្ញុំគួរតែបញ្ចប់ជីវិតរបស់ខ្ញុំនៅពេលនេះទេ នៅពេលដែលអ្នកមានគុណ ទាំង២របស់ខ្ញុំនិងIdolរបស់ខ្ញុំបានចាកចេញពីខ្ញុំទៅហើយនោះ?

image image

Facebook Comments
Loading...