លោកErdogan ៖ អាមេរិកមិនអាចទិញយកការគាំទ្រពីតួគីបានទេ

0
37370

ថ្លែងយោងទៅកាន់កិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពីបញ្ហាយេរុយសាឡឹមដែលប្រធានាធិបតីដូណាល់ត្រាំទទួលស្គាល់ថា ជារដ្ឋធានីរបស់អ៊ីស្រាអែលនោះ លោកEdorganប្រធានាធិបតី តួគីបាននិយាយចំអកថា៖អាមេរិក អ្នកមិនអាចទិញយកការគាំទ្រពីតួគីបានទេ។

image

ខ្ញុំសង្ឃឹម និងមានក្តីរំពឹងទុកថា សហរដ្ឋអាមេរិកនឹងមិនបានទទួលលទ្ធផលដូចដែលពួកគេចង់បាននោះទេ។ពិភពលោកនឹងផ្តល់មេរៀនដ៏ល្អមួយសម្រាប់អាមេរិក។ ប្រតិកម្មនេះបានកើតមានឡើងបន្ទាប់ពីលោកស្រីNikki Haley បេសកជនពិសេសរបស់អាមេរិកប្រចាំអ.ស.ប.បានគម្រាមថានឹងកត់ចំណាំឈ្មោះប្រទេសណាមួយដែលមិនបោះឆ្នោតគាំទ្រលោកត្រាំដែលប្រកាសទទួលស្គាល់ទីក្រុងយេរុយសាឡឹមថា ជារដ្ឋធានីរបស់អ៊ីស្រាអែល។ ឯលោកត្រាំក៏បាននិយាយដែរថា ប្រទេសទាំងនោះអាចប្រឈមមុខនឹងការផ្តាច់ជំនួយ៕

Facebook Comments
Loading...