វៀត ប៊ុនឌឿន និង វេង សុភ័ក្រ្ត ដឹកដៃគ្នាឡើងប្រកួតលើសង្វៀនកំពូលអ្នកប្រយុទ្ធកណ្ដាប់ដៃដែក

0
42717

ភ្នំពេញ:វៀត ប៊ុនឌឿនសមាគមប្រដាល់ក្រសួងការពារជាតិដែលមានប្រវត្តិប្រកួតចំនួន៧៥ដង ឈ្នះ៥៤ដង ចាញ់១៩ដងស្មើពិន្ទុ ២ ដង និងវាយគូប្រកួតឲ្យសន្លប់បានចំនួន១៧ដងនោះបានទទួលឱកាសប្រកួតជាមួយអ្នកប្រដាល់ថៃChermoukphitលើសង្វៀនកមពូលអ្នកប្រយុទ្ធកណ្ដាប់ដៃដែករបស់CNC វេលាថ្ងៃត្រង់ថ្ងៃទី១០ធ្នូ ។

អ្នកប្រដាល់ថៃ Chermoukphit រូបនេះមានប្រវត្តិប្រកួតចំនួន៧០ដង ឈ្នះ៥៥ដង ចាញ់១៣ដង ស្មើពិន្ទុ២ដង និងវាយគូប្រកួតឲ្យសន្លប់បាន១០ដង ។

វៀត ប៊ុនឌឿនដែលជាអ្នកប្រដាល់ពូកែវ៉ៃក្នុងស្ថានភាពចង្អៀតនោះគេអាចផ្ដួលអ្នកប្រដាល់ថៃ Chermoukphit បានឬទ ?

Veng-Sopheak-Lumnav [800x600]

ដោយឡែកវេង សុភ័ក្រ្តក្លិបទ័ពឆ័ត្រយោង៩១១ដែលមានប្រវត្តិប្រកួតចំនួន៥៥ដង ឈ្នះ៤៦ដង ចាញ់ ៨ដង ស្មើពិន្ទុ ១ ដង និងវាយគូប្រកួតឲ្យសន្លប់បាន១៦ដងនោះត្រូវប្រកួតជាមួយអ្នកប្រដាល់ថៃ Lumnav Sor Ratana Rongrout ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៣,៥០គីឡូក្រាម ។

Lumnav Sor Ratana Rongrout រូបនេះធ្លាប់មកប្រកួតនៅស្រុកខ្មែរញឹកញាប់ណាស់ ។ គេមានប្រវត្តិប្រកួតចំនួន៨៧ដង ឈ្នះ៦៦ដង ចាញ់១៩ដង និង ស្មើពិន្ទុ ២ ដង ។ចាំមើលនរណាឈ្នះ ?

Viet-Bundeun-Chermoukphit [800x600]

Facebook Comments
Loading...