ព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនបាល់អន្តរជាតិ ថៃលើកពានទាំងយុវជន ទាំងយុវនារី

0
59465

ភ្នំពេញ :ព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនបាល់អន្តរជាតិ យុវជន យុវនារី អាយុ ក្រោម១៨ឆ្នាំ Tep Khnunnah Memorial Cup លើកទី22ដែលមានរយៈពេល១សប្ពាហ៏នោះបានចាប់ផ្ដើមប្រកួតតាំងពីថ្ងៃទី២ខែធ្នូនិងបញ្ចប់ហើយនៅវេលាថ្ងៃត្រង់ថ្ងៃទី៩ ខែធ្នូ។ ការប្រកួតធ្វើនៅនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកីឡាវាយកូនបាល់ជាតិ CCC(Cambosia Country Club)ផ្លូវ២០០៤ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ភ្នំពេញ។

ក្រុមកីឡាករ កីឡាការិនី កម្ពុជា ដែលចូលរួមប្រកួតមាន កីឡាករ ឈាង វណ្ណាសិទ្ធ, ទេព ទីម៉ូធី, ឃ្លាំងពន្លក, លាប សុវណ្ណារី, យីគីមហយ, សៀងវ៉ាន់ (មកពីសៀមរាប), អ៊ិតប៊ុនធា, ឡេង សារិនរាជ្យ, កីឡាការិនី ហួរស្រីពៅនិងហូ ស្រីណុច។

កីឡាករកម្ពុជាមានតែ៣រូបប៉ុណ្ណោះដែលឆ្លងផុតជុំទី១ គឺកីឡាករទេព ធីម៉ូធី ឃ្លាំង ពន្លក និង កីឡាករឈាង វណ្ណសិទ្ធ ឯ ៧រូបទៀតសុទ្ធតែធ្លាក់នៅជុំទី ១ ។

ក្នុងការប្រកួតនេះសម្រាប់យុវជនកីឡាករថៃប៉ាវីត ស៊នឡាកស៊ុប(Pawit Sornlaksup)ប្រកួតផ្ដាច់ព្រ័ត្រឈ្នះកីឡាករសឹង្ហបូរីអេថាន កៃស៊ីនលី(Ethan Kai Xin Lye)៣សិត ទល់១សិតក្នុងពិន្ទុ៣ ទល់៦ -៦ ទល់២ និង ៦ទល់ ៤ ។

ចំពោះយុវនារីវិញកីឡាការិនីថៃស៊ូប៉ាភីតឆ៍ គួអារុម(Supapitch Kuearum)ប្រកួតផ្ដាច់ព្រ័ត្រឈ្នះ កីឡាការិនីចិនតៃប៉ិឈ្មោះ យ៉ា យី យ៉ាង(Ya Yi Yang)២សិតទល់០ ក្នុងពិន្ទុ ៦ ទល់០ និង ៦ ទល់២ ។ កីឡាករ កីឡាការិនី ដែលមកចូលរួមប្រកួតក្នុងអំឡុងពេល១សប្តាហ៍នេះ សរុបប្រហែល១២០នាក់ មកពី១៩ប្រទេស គឺតៃប៉ិ, ហុងកុង, ជប៉ុន, ប្រទេសម៉ាឡេស៊ី, ថៃ, ឥណ្ឌា, ប្រទេសហ្វីលីពីន, ប្រទេសកូរ៉េ, ឥណ្ឌូនេស៊ី,សិង្ហបុរី, សហរដ្ឋអាមេរិក, វៀតណាម, ប៉ូឡូញ, ចិន, ឡាវ, ស្រីលង្កា,ប្រទេសរុស្ស៊ី, វេណេហ្ស៊ូអេឡា និងម៉ាកាវ។

ព្រឹត្តិការណ៍កីឡាវាយកូនបាល់អន្តរជាតិ យុវជន យុវនារី អាយុ ក្រោម១៨ឆ្នាំ Tep Khnunnah Memorial Cup លើកទី22ចូលរួមសហការណ៏ឧបត្ថម្ភដោយ ខេមបូឌាន ខនទ្រីក្លឹប (CCC), សណ្ឋាគារតាម៉ាហូមServiced Apartmentsនិងក្រុមហ៊ុនបាល់តេន្នីស TOP ONE ប្រទេសថៃ។

១

២

៣

Facebook Comments
Loading...