អ្នកជម្ងឺឃ្លង់ម្នាក់នៅឥណ្ឌាអត់ ម្រាមដៃធ្វើអត្តសញ្ញាណបណ្ណ័…ចោលលុយតែម្តង

0
21485

អ្នកជម្ងឺឃ្លង់ម្នាក់រស់នៅភាគខាងត្បូងប្រទេសឥណ្ឌានៃទីក្រុងBangaloreបានបាត់បង់ប្រាក់សោធន៍និវត្តន៍របស់ខ្លួនទៅហើយដោយសារតែគាត់មិនមានម្រាមដៃដើម្បីធ្វើអត្តសញ្ញាណបណ្ណ័ថ្មី យកទៅបំពេញ សំណុំបែបបទថ្មីទៀតដែលរដ្ឋតម្រូវឲ្យធ្វើ។

image

លោកយាយSajida Begumអាយុ៦៥ឆ្នាំខ្វាកភ្នែកទាំងសង ខាង បាត់បង់ទាំងម្រាមដៃ មិនអាចផ្តល់ស្នាមមេដៃដើម្បីស្កេនធ្វើអត្តសញ្ញាណបណ្ណ័ថ្មីបានឡើយ។ដូ ច្នេះគាត់មិនអាចបំពេញសំណុំបែបបទដើម្បីបើកប្រាក់សោធន៍និវត្តន៍បានតទៅទៀតឡើយ។

ករណីនេះ បានកើតមានច្រើនណាស់នៅក្នុងប្រទេសឥណ្ឌាហើយធ្វើឲ្យពួកគេបាត់បង់ទាំងស្រុងនូវប្រាក់មូលនិធិ និងការទទួលបានកម្មវិធីស្មគ្រ័ចិត្តក្នុងការជួយពិនិត្យដោះស្រាយជូនពួកគាត់ទៀតផង។លោកយាយបាននិយាយថា ដោយសារតែមូលហេតុនេះបានធ្វើឲ្យគាត់លែងបានទទួលប្រាក់សោធន៍និវត្តន៍ក្នុងមួយខែ ចំនួន១៥ដូឡាអស់រយៈពេលប្រមាណ៤ខែហើយ៕

image

Facebook Comments
Loading...