តាមសារព៍តមានRTផ្សាយនៅថ្ងៃទី៦ខែធ្នូនេះថាទាហានពេទ្យអាឡឺម៉ងម្នាក់បានភូតកុហកស្រីៗចំនួន២៣ម្នាក់យកទៅរំលោភយ៉ាងសុខស្រួល ប៉ុន្តែពេលនេះត្រូវជាប់ពន្ធនាគាររយៈពេល១០ឆ្នាំហើយ។
គាត់បានភូតកុហកនារីរងគ្រោះទាំងនោះថាគាត់មានរបៀបដើម្បីព្យាបាលជម្ងឺមហារីក រម្ងាប់ការឈឺចាប់ ហើយក្រោយមកពេលនារីទាំងនោះជឿស្លុងហើយគាត់ក៏ចាប់រំលោភតែម្តង។តុលាការតំបន់Nurembergបានសម្រេចផ្តន្ទាទោសបុរសវ័យ៤១ឆ្នាំរូបនេះកាលពីថ្ងៃចន្ទ័ពីបទបោកបញ្ឆោតដើម្បីរួមភេទ និងការចាប់រៅលោភផ្លូវភេទទៅលើស្ត្រីចំនួន២៣នាក់ចន្លោះពីឆ្នាំ ២០០៩ ដល់ឆ្នាំ២០១៦។
បុរស ដែលតុលាការមិនបញ្ចេញឈ្មោះនេះបាននិយាយសំដែងការសោកស្តាយថា៖ខ្ញុំមានការខ្មាស់អៀនខ្លាំង ណាស់ដែលខ្ញុំបានប្រព្រឹត្តអំពើមិនគប្បីទាំងនេះទៅលើពួកគេ។តាមការស្រាវជ្រាវបានឲ្យដឹងថា បុរសនេះបានសន្យាជាមួយអ្នកជម្ងឺឲ្យទៅជួបនៅទីណាត់ហើយឲ្យថ្នាំបំបាត់ការឈឺចាប់ ឬក៏ឲ្យថ្នាំបំ ភ្លឹកស្មារតីទៅពួកនាងផឹកទើបចាប់រំលោភជាក្រោយ៕