សត្វកង្កែបជិតផុតពូជនឹងវិនាសហិនហោច ដោយសារវាជាថ្នាំបំប៉នសុខភាពមនុស្ស

0
33984

ជួនកាលសំភាស់របស់មនុស្សវាបានធ្វើឲ្យអន្តរាយទៅដល់ជីវិតសត្វដទៃទៅវិញ។នៅក្នុងប្រទេសចិន មានអំបូរសត្ចកង្កែបមួយពួកដែលជិតវិនាសផុតពូជទៅហើយនោះបែរជាត្រូវបានគេសម្លាប់យ៉ាងរង្គាល ដើម្បីយកមកធ្វើជាថ្នាំធម្មជាតិបុរាណ ធ្វើឲ្យមនុស្សកាន់មានវ័យក្មេងជាងអាយុ។

image

 

ក្រោយពីផលិតហើយ ថ្នាំនេះមានឈ្មោះថាHasmaឬភាសាចិនគេហៅថាXue he gaoត្រូវគេផលិតធ្វើជាថ្នាំគ្រាប់ដោយចម្រា ញ់យកចេញពីសាច់ ឆ្អឹងនិស្បែកកង្កែបញីថ្នាំHasmaនេះមានភាពល្បីល្បាញបំផុតនៅភាគអីសាននៃប្រ ទេសចិន ហើយកង្កែបប្រភេទនេះគេនាំចូលមកពីប្រទេសអាស៊ីជាប្រភេទកង្កែបម្យ៉ាងដែលត្រូវកាពារពី អង្គការការពារសត្វដើម្បីផលិតជាថ្នាំពេទ្យ។

image

 

មានរូបភាពជាច្រើនសន្លឹកបានបង្ហោះនៅក្នុងប្រព័ន្ធបណ្តាញសង្គមនៅក្នុងប្រទេសចិននៅឯតំបន់ភ្នំChangbai នៃខេត្តJilinអំពីវិធីផលិតសត្វកង្កែបនេះទៅជាថ្នាំបំ ប៉នសុខភាពមនុស្ស។ ពួកគេបានយកសត្វកង្កែបញីដែលនៅរស់ទៅដោតចង្កាក់ហើយដាក់ឆ្អើររហូតទាល់តែវាងាប់និងក្រៀមកំប៉ិតតែម្តង។បន្ទាប់ពីវាងាប់ហើយ គេក៏យកវាទៅកិនឲ្យម៉ត់ហើយលុញទៅជា គ្រាប់ថ្នាំដាក់លក់តែម្តង។

តើថ្នាំប្រភេទនេះវាជួយឲ្យមនុស្សក្មេងជាងវ័យបានប៉ុន្មានឆ្នាំទៅ???

image

image

image

image

Facebook Comments
Loading...