ព្រឹត្តិការណ៍ Asia Kukkiwon Taewondo Hanmadang មាន៨ប្រទេសចូលរួម នៅពហុកីឡដ្ឋានជាតិអូឡាំពិក

0
15824

ភ្នំពេញ៖ ព្រឹត្តិការណ៍ប្រកួតតេក្វាន់ដូW.T.F(World Taekwondo Federation)ជើងឯកអាស៊ីដែលគេប្រសិទ្ធិនាមថា Asia Kukkiwon Taewondo Hanmadangបានចាប់ផ្ដើមពីថ្ងៃទី១ដល់ថ្ងៃទី៣ធ្នូនៅពហុកីឡដ្ឋានជាតិអូឡាំពិក ។មានប្រទេសចំនួន៨ចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតនេះ ។

ប្រទេសទាំង៨នោះគឺមានកម្ពុជាដែលជាម្ចាស់ផ្ទះ ចិនឥណ្ឌូនេស៊ី សាធារណរដ្ឋកូរេ ម៉ាឡេស៊ី មីយ៉ាន់ម៉ា នេប៉ាល់ និង វៀតណាមដែលមានកីឡាករ-កីឡាការិនីចំនួន៦៩៦នាក់ចូលរួម ។

នេះជាព្រឹត្តិការណ៑ដ៏ធំមួយរបស់ទ្វីបអាស៊ីដែលសហការរៀមចំដោយក្រសួងអប់រំយុវជន និង កីឡា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ខេមរសហព័ន្ធតេក្វាន់ដូ និងក្រោមការឧបត្ថម្ភរបស់ស្ថានទូតសាធារណរដ្ឋកូរេប្រចាំកម្ពុជា និង ស្ថាប័នKukkiwo(Taekwondo Head Quarter) ។

វិញ្ញាសាដែលដាក់ឲ្យប្រកួត មាន៦៦វិញ្ញាសា សម្រាប់វិញ្ញាសាឯកត្តជនមាន៤៥វិញ្ញាសា និងវិញ្ញាសាជាក្រុម២១វិញ្ញាសា ក្នុងនោះមានវិញ្ញាសាមេគុន វិញ្ញាសាប្រើកណ្តាប់ដៃវាយបំបែក ប្រើកម្លាំងដៃកាប់បំបាក់ លោតទាត់យកកម្ពស់ លោតទាត់យកចម្ងាយ និងការសម្តែងពីរបៀបការពារខ្លួន ។

photo_2017-12-01_06-46-21

Facebook Comments
Loading...