ប្រកួតជើងឯក វូស៊ូ ត្រូវបញ្ចប់ ប៉ុន្តែរុំព័ទ្ធដោយជម្លោះ

0
48827

ភ្នំពេញ: នេះជាការប្រកួតទាំងប្រទាំងប្រទើសមួយរបស់សហព័ន្ធដែលផ្ទៃក្នុងរុំព័ទ្ធដោយជម្លោះនោះ ។មួយថ្ងៃមុនប្រកួតមានការជជែកគ្នាតឹងសរសៃ ក ដោយសារតែជម្លោះផ្ទៃក្នុងធ្វើឲ្យក្រុមម្ខាងទាមទារឲ្យគណៈកម្មការបច្ចេកទេសពាក់អាវពណ៌លឿង ឯ ក្រុមម្ខាងទាមទារពាក់អាវពណ៌ ស ។

លោកហ៊ុន សាមុតដែលជាប្រធាននាយកដ្ឋានអប់រំកាយ និង កីឡាដែលជាអ្នកទទួលបន្ទុករៀបចំការប្រកួតនេះបានកាត់ក្ដីឲ្យមន្ត្រីបច្ចេកទេសពាក់អាវពណ៌ក្រហមដើម្បីកុំឲ្យប្រៀបលើគ្នា ។

គួរបញ្ជាក់ថាសហព័ន្ធនេះបានធ្វើមហាសន្និបាតម្ដងហើយតែដោយសារសមាសភាពគណៈកម្មាធិការប្រតិបត្តិមានសណ្ឋានជាគ្រួសារនិយមនោះទើបក្រសួងអប់រំយុវជន និង កីឡា និងគណៈកម្មាធិការជាតិអូឡាំពិកមិនទទួលស្គាល់នោះ ។ទាំងអាជ្ញាធរកីឡាទាំងអង្គការសង្គមកីឡាទាមទារឲ្យសហព័ន្ធនេះធ្វើមហាសន្និបាតឡើងវិញជាបន្ទាន់។
ស្ថិតក្នុងស្ថានភាពគ្មានមេគ្មានកោយបែបនេះទើបអគ្គនាយកីឡាសម្រេចឲ្យនាយកដ្ឋានអប់រំកាយ និង កីឡាជា អ្នករៀបចំឲ្យមានការប្រកួតជើងឯកជាតិនេះឡើង ។

ការប្រកួតនេះមានក្លិបចំនួន១២ចូលរួមដែលមានកីឡាករ-កីឡាការិនីចំនួន២៨០នាក់ និងប្រកួតលើ២៥វិញ្ញាសា ។វូស៊ូ(Wushu)មាន ២ ប្រភេទគឺប្រភេទប្រយុទ្ធហៅថាវូស៊ូសាន់ស៊ូ(Wushu-Sanshu)ដែលមាន៨ប្រភេទទម្ងន់ គឺបុរសមាន៥ប្រភេទទម្ងន់ និង នារី ៣ ប្រភេទទម្ងន់ ។វូស៊ូសំដែងហៅថាវូស៊ូតាវលូ(Wushu Taolu) ដែលមាន១៧វិញ្ញាសា ។

លោកអ៊ុក សិទ្ធិជាតិអគ្គនាយកកីឡាមានប្រសាសន៍ការប្រកួតត្រូវតែមានទោះបីសហព័ន្ធនេះអស់សុពលភាពក៏ដោយ ។ ការប្រកួតគឺជាការប្រកួត ឯ បញ្ហាសុពលភាពវាជារឿងដែលសហព័ន្ធត្រូវតែធ្វើ ។

ការប្រកួតកីឡាវូស៊ូជើងឯកជាតិឆ្នាំ២០១៧បានចាប់ផ្ដើមហើយនៅព្រឹកថ្ងៃទី១ ហើយនឹងត្រូវបញ្ចប់នៅថ្ងៃទី៥ធ្នូ ។

photo_2017-12-01_11-24-00

 

Facebook Comments
Loading...