៥ឆ្នាំក្រោយមករូបថតសង្គ្រោះសត្វខ្លាបានទទួលពានរង្វាន់រូបថតល្អលេខ១ដ៏មិនគួរឲ្យជឿ

0
14119

វាស្ទើរតែជារឿងដែលមិនគួរឲ្យជឿ បើទោះបីម្ចាស់រូបថតនេះក៏ស្ទើរតែមិនជឿខ្លួនឯងដែរ។កា លនោះគឺប្រហែលម៉ោង៨ព្រឹកថ្ងៃទី១៩ខែតុលាឆ្នាំ២០១២លោកAnand Boraបានទទួលទូរ សព្ទពីអ្នកម្ខាងទៀតដោយនិយាយប្រាប់គាត់ថាមានខ្លារខិនមួយក្បាលធ្លាក់ក្នុងអណ្ដូងក្បែរភូមិ អ្នកស្រុកមួយកន្លែងនៅភាគខាងលិចប្រទេសឥណ្ឌាក្នុងរដ្ឋMaharashtra។លោកBoraជាគ្រូបង្រៀនម្នាក់ហើយក៏ជាអ្នកដែលមានចំណូលចិត្តថតរូបសត្វព្រៃ។គាត់តែងតែឆ្លៀតពេលពីម៉ោងបង្រៀនចេញទៅថតសត្វព្រៃនៅកន្លែងជាច្រើនហើយចងក្រងវាជាឯកសារ។ព័ត័មាននេះបានធ្វើឲ្យគាតរីករាយយ៉ាងខ្លាំង។គាត់បានទៅដល់ទីនោះនិងបានធ្វើការថតរូបអំពីសកម្មភាព សង្គ្រោះសត្វខ្លាមួយក្បាលនោះឲ្យរួចរស់ជីវិតពីក្នុងអណ្តូងមួយដ៏ជ្រៅ។គាត់មិននឹកស្មានទាល់ តែសោះថា៥ឆ្នាំក្រោយមករូបថតនេះមានទទួលពានរង្វាន់លេខ១នៅក្នុងប្រទេសឥណ្ឌា៕

image

image

Facebook Comments
Loading...