រូបថតដំរីឆេះកន្ទុយបានទទួលពានរង្វានៅប្រទសឥណ្ឌា

0
11918

តាមប្រភពព៍តមានBBCបានផ្សាយឲ្យដឹងថា៖រូបថតមួយសន្លឹកដែលបង្ហាញអំពីដំរី២ក្បាលមានភ្លើង ឆេះកន្ទុយយ៉ាងសន្ធោរសន្ធៅនោះបានទទួលពានរង្វាន់ក្នុងការប្រកួតប្រជែងរូបថតនៅក្នុងប្រទេស ឥណ្ឌា។រូបថតរបស់លោកBiphal Hazraបានបង្ហាញដំរីមេមួយក្បាលនិងដំរីជំទង់មួយក្បាលមានភ្លើង ឆេះនៅកន្ទុយកំពុងរត់កាត់ហ្វូងមនុស្សរកការជួយសង្គ្រោះអាយុជីវិត។រូបភាពនេះថតបាននៅតំបន់បឹង ហ្កាល់ខាងលិចនៃប្រទេសឥណ្ឌាដែលនៅទីនោះហ្វូងដំរីព្រៃតែងតែចេញមកអុកឡុកអ្នកភូមិជារឿយៗហើយតែងតែមានមនុស្សស្លាប់ដោយសារសត្វដំរីជារៀងរាល់ឆ្នាំ។នៅក្នុងរូបភាពនេះក៏បានបង្ហាញឲ្យ ឃើញហ្វូងមនុស្សរត់ប្រសេចប្រសាចគេចចេញពីដំរីទាំងពិរក្បាលនេះដែរ៕

image

image

Facebook Comments
Loading...