កីឡាបរទេស ៖ លោកក Alf Ingve Berntsen អតីតគ្រូបង្វឹករបស់ខ្សែប្រយុទ្ធ Haaland បានបញ្ជាក់ថាពេលនេះអតីតកូនក្រុមរបស់ខ្លួន មានសមត្ថភាពគ្រប់គ្រាន់ក្នុងការផ្លាស់ទៅលេងនៅក្លិបធំៗ និងក្រុម Real Madrid ហើយ តែបើក្លឹបធំៗមិនទិញរូបគេទេ នោះពួកគេនឹងស្ដាយក្រោយនៅប៉ុន្មានឆ្នាំខាងមុខនេះ។
Haaland ស្ថិតក្រោមការបង្វឹករបស់លោក Berntsen កាលពីរូបគេអាយុ៨ឆ្នាំដល់១៥ឆ្នាំ នៅក្រុម Byrne FK។ ដោយបច្ចុប្បន្នត្រឹមវ័យ១៩ឆ្នាំ ខ្សែប្រយុទ្ធវ័យក្មេងនេះ ត្រូវបានក្លឹបធំៗជាច្រើនចាប់អារម្មណ៍ ក្រោយពីលេងបានល្អជាមួយក្រុម Red Bull Salzburg និង Borussia Dortmund។ សម្រាប់ថ្ងៃអនាគត លោក Berntsen មើលឃើញថាខ្សែប្រយុទ្ធសញ្ជាតិន័រវេស នឹងកាន់តែល្អថែមទៀត ហើយរូបគេអាចនឹងចូលរួមជាមួយក្រុម Real Madrid ថែមទៀត។
លោក បានបន្ដទៀតថា៖ “បើខ្ញុំជាអ្នកចាត់ការក្រុមធំៗនៅលើលោកនេះ ខ្ញុំនឹងទិញគេទៅ។ ខ្ញុំគិតថាគេត្រៀមរួចរាល់ដើម្បីចូលរួមជាមួយ Real Madrid ហើយ។ បើក្លឹបធំៗមិនទិញរូបគេទេ នោះពួកគេនឹងស្ដាយក្រោយនៅប៉ុន្មានឆ្នាំខាងមុខនេះ”៕