ជនសង្ស័យម្នាក់ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ធ្វើការឃាត់ខ្លួនក្នុងករណីប៉ុនប៉ងលួច(កាច់កម៉ូតូ)

0
770

ភ្នំពេញ ៖ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ បានធ្វើការឃាត់ខ្លួនជនសង្ស័យ០១ ក្នុងករណីប៉ុនប៉ងលួច(កាច់កម៉ូតូ) កាលពីវេលាម៉ោង២៣ និង៣០នាទី នៅយប់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ ត្រង់ចំណុចគោលដៅអនុវត្តច្បាប់ចរាចរណ៍ និងត្រួតពិនិត្យជាតិស្រវឹង ផ្លូវជាតិលេខ៥ មុខអនុវិទ្យាល័យព្រែកព្នៅ ស្ថិតក្នុងភូមិផ្សារលិច សង្កា​ត់​ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ប៉ូលិសមូលដ្ឋានបានឲ្យដឹងថា ជនសង្ស័យករណីនេះឈ្មោះ ង្វៀង យ៉ាំងដាយ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ មានទីលំនៅ ផ្លូវបេតុង ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

សម្ភារៈដកហូត១.ដែកអក្សរតេចុងស្រួចចំនួន០១។ ២.ដែកទូរឡឺវីសចំនួន០១។ ៣.កូនសោរលេខ៨ចំនួន ០១។ ៤.ម៉ូតូម៉ាកស៊ុយសូគីវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១M-១២៤៨ ចំនួន០១គ្រឿង។

បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាង បាននាំយកមកអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ដើម្បី​​សាកសួរ នឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់៕

Facebook Comments
Loading...