សមត្ថកិច្ចស្នើឲ្យចាប់ខ្លួនជាបន្ទាន់យោធាម្នាក់បាញ់សម្លាប់ប្រពន្ធខ្លួនឯងនិងប្រពន្ធអ្នកដទៃ រួចគេចខ្លួនដោយមានកាំភ្លើងជាប់ខ្លួន

0
1022

ឧត្តរមានជ័យ ៖ យោធាម្នាក់ឈ្មោះ សឿន កាន់ ភេទប្រុស អាយុ៥៥ឆ្នាំ ឋានៈ នាយចំណង់ អត្តលេខ០៧០៤៦២ អង្គភាពវរសេនាតូចអន្តរាគមន៍លេខ២៤៣ កងពលតូចអន្តរាគមន៍លេខ៤ បានប្រព្រឹត្តបទឧក្រិដ្ឋដោយបាញ់សម្លាប់មនុស្សចំនួន២នាក់ កាលពីវេលាម៉ោង១ និង៤០នាទី ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ ហើយរត់គេចខ្លួនបាត់ដោយជាប់ទៅជាមួយកាំភ្លើងមួយដើមទៅទៀតផង។

យោងតាមសេចក្តីជូនដំណឹង នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ នេះ លោកឧត្តមសេនីយ៍ទោ សន ស៊ា មេបញ្ជាការ កងពលតូចអន្តរាគមន៍លេខ៤ កងពលធំអន្តរាគ​មន៍លេខ២ ថ្លែងទៀតថា ឈ្មោះ សឿន កាន់ បានបាញ់សម្លាប់ប្រពន្ធឈ្មោះ ង៉ែត រ៉េន អាយុ៥០ឆ្នាំ និង ប្រពន្ធគ្រួសារកងទ័ពម្នាក់ទៀតឈ្មោះ ឡាច តាំងស្ម័គ្រ អាយុ៣០ឆ្នាំ។

ក្រោយពីបានប្រព្រឹត្តបទល្មើស ជនល្មើសបានរត់គេចខ្លួនដោយបានលួចយកអាវុធ AK47 ចំនួន១ដើមលេខ ៥៧៧១៧៦ គ្រាប់ចំនួន១២០គ្រាប់។ លោកឧត្តមសេនីយ៍ទោ សន ស៊ា ស្នើសូមអោយសមត្ថកិច្ចពាក់ព័ន្ធ មេត្តាឃាត់ខ្លួនជនល្មើសជាបន្ទាន់៕

Facebook Comments
Loading...