ភ្នំពេញ ៖ អ្នកប្រដាល់អាមេរិក Keith Thurman ទើបតែប្រកួតចាញ់លើកទីមួយរបស់ខ្លួន ចង់ប្រកួតសងសឹកដណ្ដើមខ្សែក្រវាត់ជាមួយ Manny Pacquiao វិញ ក្រោយពីចាញ់ដោយពិន្ទុកាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៩នេះ។
Pacquiao បានយកឈ្នះ Thurman ដណ្ដើមបានខ្សែក្រវាត់ WBA Super Welterweight។ ក្នុងការប្រកួតនោះ ត្រឹមទឹក១ប៉ុណ្ណោះ Thurman ត្រូវអាជ្ញាកណ្ដាលរាប់ទៅហើយ ដោយសារតែត្រូវ១ដៃពេញរបស់ Pacman ងើបមិនចង់រួច។ យ៉ាងណាមិញ កីឡាករអាមេរិកនៅតែបន្ដប្រកួតបាន រហូតដល់ចប់១២ទឹក ប៉ុន្តែបានបាត់បង់ខ្សែក្រវាត់ទៅហើយ។ក្រោយពីចប់ការប្រកួតនេះទៅ អ្នកប្រដាល់ទើបចាញ់លើកទី១របស់អាមេរិកខាងលើក៏យល់ស្របថាកីឡាករហ្វីលីពីនឈ្នះដែរ ប៉ុន្តែរូបគេចង់ប្រកួតសងសឹកវិញបើមានឱកាស។ “ខ្ញុំចង់មានការប្រកួតម្ដងទៀត។ ខ្ញុំសង្ឃឹមថានឹងបានតតាំងជាមួយគាត់ ខ្ញុំមានអារម្មណ៍ថាគាត់អស់កម្លាំងបន្តិច ប៉ុន្តែគាត់មានបទពិសោធលើសង្វៀនធំៗ។ ខ្ញុំដឹងថាខ្ញុំនៅពីក្រោយគាត់ទេ សម្រាប់បទពិសោធប្រកួត”៕