ភ្នំពេញ៖ ក្រុមបាល់ទាត់ជម្រើសជាតិក្រោមអាយុ ១៩ឆ្នាំកម្ពុជាចាញ់ក្រុមមីយ៉ានម៉ា១ ទល់៤កាលពីថ្ងៃទី៦មិថុនាក្នុងព្រឹត្តិការណ៍ បាល់ទាត់ជើងឯកយុវជន AFF U19 Championship 2018 ពូលB ។
ការបាត់បង់៣ពិន្ទុនេះធ្វើឲ្យក្រុមជម្រើសជាតិកម្ពុជាជាបាត់បង់ឱកាសប្រជែងរកកៅអីសម្រាប់ឡើងទៅប្រកួតវគ្គបន្តទៀតហើយ។
សូមបញ្ជាក់ថានេះជាការបរាជ័យលើកទី២របស់ក្រុមកម្ពុជាក្នុងការលេងនៅក្នុងព្រឹត្តិការណ៍នេះ ។
ទោះបីជាយ៉ាងណាក៏ក្រុមកម្ពុជានៅសល់មួយប្រកួតទៀតក្នុងដៃគឺជាការជួបប្រកួតជាមួយក្រុមអាយុក្រោម១៩ឆ្នាំរបស់ទីម័រខាងកើតនៅថ្ងៃទី១០មិថុនា ។
Facebook Comments
Loading...