ធន មករា សង្ឃឹមយកជ័យជំនះពេលប៉ះអ្នកប្រដាល់ថៃ ភេច យ៉ាកស៊ូ

0
972

ភ្នំពេញ៖ ព្រឹត្តិការណ៍ខ្សែក្រវាត់ខារ៉ាបាវទម្ងន់៥៧គីឡូក្រាមលើសង្វៀនអាស៊ីអាគ្នេយ៍រសៀលថ្ងៃទី២៣មិថុនា
នេះអ្នកប្រដាល់ធន មករាសមាគមប្រដាល់ក្រសួងការពារជាតិត្រូវជួបប្រកួតជាមួយអ្នកប្រដាល់ថៃឈ្មោះភេច យ៉ាកស៊ូ(Phach Yaksou) ។

មករាមួយប្រកួតដំបូងរបស់គេមិនជួបសំណាងល្អឡើយដោយគេចាញ់ពិន្ទុអ្នកប្រដាល់ថៃធៀប កៅ(Theap
Kao) ។ ពេលនេះគេជួបជាមួយភេច យ៉ាកស៊ូដែលជាអ្នកប្រដាល់លំបាកបង្ក្រាបខ្លាំងណាស់ ។មករាជាអ្នកប្រដាល់
ជើងខ្លាំងមួយរូបដែលការប្រកួតរបស់គេកម្រជួបបរាជ័យណាស់ ។

សម្រាប់ការប្រកួតលើកទី២នេះមករាត្រូវកាឈ្នះណាស់ប្រសិនបើគេចាញ់នោះឱកាសសម្រាប់ឡើងទៅប្រ
កួតវគ្គផ្ដាច់ព្រ័ត្រនឹងត្រូវបាត់បង់ជាមិនខាន ។ មករាមានប្រវត្តិប្រកួតចំនួន៦២ដង ឈ្នះ៥៥ដងចាញ់៤ដង ស្មើពិន្ទុ២ដង និង វាយគូប្រកួតឲ្យសន្លប់បាន១៥ដង ។ លើកនេះមករាជួបសំណាងល្អឬទេ ?

ភេច យ៉ាកស៊ូមួយប្រកួតដំបូងរបស់គេក៏ជួបបរាជ័យហើយការប្រកួតមួយនេះក៏គេត្រូវការឈ្នះដែរព្រោះបើ
គេចាញ់ទៀតនោះឱកាសសម្រាប់ឡើងទៅប្រកួតវគ្គផ្ដាច់ព្រ័ត្រទំនងជាបាត់បង់ហើយ ។អ្នកប្រដាល់ថៃរូបនេះមានប្រវត្តិប្រកួតចំនួន៦១ដង ឈ្នះ៤៩ដង ចាញ់១១ដង និងស្មើពិន្ទុ១ដង ។

ជំនួបមួយនេះសំណាងល្អជារបស់ធន មករា ឬ ជារបស់ភេច យ៉ាស៊ូ ? សម្រាប់អ្នកមិនទាន់ឈ្នះទាំង២រូបនេះ
នឹងមានម្នាក់ស្គាល់ឈ្នះ និង ម្នាក់ទៀតបន្ថែមស្ថិតិចាញ់ទៅក្នុងកំណត់ត្រាប្រកួតរបស់ខ្លួន ។

ប្រកួតក្នុងព្រឹត្តិការណ៍នេះដែរឈុត សេរីវ៉ាន់ថងក្លិបរាហ៊ូកីឡាជួបជាមួយអ្នកប្រដាល់ថៃធៀប កៅ(Theap
Kao) ។

អ្នកប្រដាល់ទាំង ២ រូបនេះមួយប្រកួតដំបូងគេសុទ្ធតែស្គាល់ឈ្នះដូចគ្នាតែការប្រកួតលើកទី២នេះនឹងមានម្នាក់
ស្គាល់ចាញ់ហើយក៏មានម្នាក់ាំបន្ថែមស្ថិតិឈ្នះទៅក្នុងកំណត់ត្រាប្រកួតរបស់ខ្លួនដែរ ។ធៀប កៅមួយប្រកួតដំបូងគេឈ្នះធន មករា ឯ សេរីវ៉ាន់ថងឈ្នះភេច យ៉ាកស៊ូ ។

ឈុត សេរីវ៉ាន់ថងមានប្រវត្តិប្រកួតចំនួន៥៥ដង ឈ្នះ៤៨ដងចាញ់៦ដង ស្មើពិន្ទុ១ដង និង វាយគូប្រកួតឲ្យ
សន្លប់បានចំនួន១៨ដង ។ចំពោះធៀប កៅវិញគេមានប្រវត្តិប្រកួតចំនួន៥៨ដង ឈ្នះ៥១ដង និង ចាញ់៧ដង ។នរណាជួបសំណាងល្អនៅក្នុងការប្រកួតនេះ ?

Facebook Comments
Loading...