កាលពីថ្មីៗនេះ សុខ សោម៉ាវត្តី បានបង្ហោះសារក្នុងបណ្តាញសង្គមហ្វេសប៊ុក និងបានបញ្ចេញអនុស្សាវរីយ៍ផ្អែមល្ហែមជាមួយដៃគូ ដោយបានបង្ហោះរូបនៅមាត់សមុទ្រមួយសន្លឹកជាមួយ វ៉ាហេទ។ វត្តី សរសេរថា “នឹកសមុទ្រខ្លាំងៗ ពេលណាជូនគេទៅទៀត? អ្នកខ្លះ”។
សោម៉ាវត្តី មិនបានបញ្ជាក់ថា បុរសរូបណាឡើយនៅក្នុងពាក្យថា “អ្នកខ្លះ”។ មិត្តរបស់នាងជាច្រើនបានចូលមកបញ្ចេញមតិ ក្នុងនោះខ្លះបញ្ចើចបញ្ចើនាងលេងថា “នឹកអ្នកសមុទ្រ ឬនឹកអ្នកខ្លះ?”។
សុខ សោម៉ាវត្តី និងកីឡាករបាល់ទាត់រូបសង្ហា លី វ៉ាហេទ បានជួប និងស្គាល់គ្នាដំបូងតាមរយៈសម្ដែងរឿងរួមគ្នា “ខូចចិត្តអាជីព” របស់អ្នកនិពន្ធ សៀ រស្មី កាលពីឆ្នាំ ២០១៦។ ពួកគេបានសម្ដែងជាតួឯកប្រុស ស្រី និងជាសង្សារនឹងគ្នាក្នុងរឿង។ ក្រោយចប់រឿងនេះមក ពួកគេទាំងពីរ នៅបានបន្តភាពជិតស្និទ្ធនៅក្រៅរឿងថែមទៀត និងកាន់តែស្អិតល្មួតឡើងៗ។