អ្នកណាធ្វើឲ្យ ជីជី ឆេះដុំខ្លាំងយ៉ាងនេះ??

0
56772

នៅក្នុងសង្គមសិល្បៈមិនខ្វះទេអារឿងអេចអូច និយាយដើមគ្នាចុះឡើងបង្កើតបញ្ហាមិនចេះចប់ មិនចេះហើយ។  ជួនកាលម្ចាស់ខ្លួនគេអត់ដឹងសោះ ក៏មានអ្នកទៅបង្កើតរឿង កើតជាការវាយប្រហារ គ្នាតាមហ្វេសប៊ុកព្រោងព្រាត។

ជួនកាលទៀតមានតារាជើងថ្មីខ្លះ ដោយារតែចង់ល្បីតាមផ្លូវកាត់ ក៏នាំគ្នាថតរូបអាសអាភាសស្ទើរលិចលើ លើចក្រោមបង្ហោះទាក់ទាញកែវភ្នែកមហាជនឲ្យចាប់អារម្មណ៍មកលើខ្លួនដោយអត់មានគិតពីតម្លៃប្រពៃណីខ្មែរបន្តិចណាទាល់តែសោះ។ ថ្មីៗនេះក៏ស្រាប់តែមាន អ្នកបង្កើតបញ្ហាយករូបកញ្ញា ជីជី ទៅបង្ហោះហើយថានាងជានារីលក់ខ្លួនបានធ្វើឲ្យ ជីជី ក្តោក្រហាយជាខ្លាំង និងគម្រាមរកប្តឹងទៀតផង ដោយនាងអះអាងថាជារឿងមិនពិត និងមានចេត្តនាបង្ខូចកិត្តិយសយ៉ាងធ្ងន់ធ្ងរបំផុត។ បើតាមការបរិយាយរបស់ ជីជី ទំនងជានាងបានស្គាល់អ្នកដែលបង្ខូចកិត្តយសរបស់នាង។

ឯអ្នកនាង ឌួង ហ្សូរីដា ក៏ជម្រុញឲ្យ ជីជី ប្តឹងបុគ្គលនោះដែរដើម្បីលាងសំអាតកិត្តិយសនាងមកវិញ ដោយនាងបាន​បញ្ជាក់ថា រូបនាងក៏ធ្លាប់ត្រូវពួកម៉ែយ៉ែម និងពួកអាយ៉ែមបង្កាច់បង្ខូច បែបនេះម្តងរួចមកហើយដែរ។ គិត​ទៅ​នៅក្នុងពិភពសិល្បៈពិតជាស្មុគស្មាញមែន៕

Facebook Comments
Loading...