បុគ្គលិកឥណ្ឌាម្នាក់ប្រកាសខ្លួនឯងថា ជាព្រះវិស្ណុមកចាប់ជាតិ

0
21663

តាមសារព៍ត៌មានRTចេញផ្សាយនៅថ្ងៃទី២២ខែឧសភាបានផ្សាយឲ្យដឹងថា វិស្វករជាន់ខ្ពស់ម្នាក់ធ្វើការនៅក្នុងទីភ្នាក់ងារ រដ្ឋាភិបាលឥណ្ឌាបានដាក់ពាក្យសុំសម្រាកពីការងារអស់រយៈពេល៨ខែកន្លងមកហើយ ដោយសារគាត់ជាប់រវល់បំពេញភារកិច្ចរបស់គាត់ ជាព្រះវិស្ណុជំនាន់ទី១០ដែលបានចាប់ជាតិមកជាខ្លួនគាត់។

គិតទៅមនុស្សលោកយើងបង្កើតរឿងប្លែកៗទៅតាមអបិយជំនឿគួរឲ្យអស់សំណើចខ្លាំងណាស់។ ក្នុងពាក្យសុំច្បាប់​ឈប់​សម្រាក គឺបុរសម្នាក់នេះបានបញ្ជាក់ប្រាប់លោកនាយករបស់គាត់ថា សូមអនុញ្ញាតឲ្យគាត់បានឈប់សម្រាកមួយរយៈព្រោះគាត់ គឺជាព្រះវិស្ណុជំនាន់ទីមកបញ្ចេញ ឫទ្ធិ។

តែរឿងដែលធ្វើឲ្យលោកនាយកការិយាល័យនោះវិលមុខគឺថា បន្តិចក្រោយមកមានបុគ្គលិកជាច្រើននាក់បានដាក់ពាក្យបន្តកន្ទុយគ្នាដើម្បីទៅមើលព្រះវិស្ណុរូបនោះបង្ហាញឬទ្ធិដែរ ព្រោះគេគិតថាបុរសនេះពិតជាមនុស្សមកពីក្រៅភពបើទោះបី បុរសនេះធ្លាប់អង្គុយធ្វើការជាមួយគ្នារាល់ថ្ងៃក៏ដោយ។ បុរសម្នាក់នេះឈ្មោះ Rameshchandra Fefar ធ្វើការជាវិស្វករនៅក្នុងទីភ្នាក់ងាររដ្ឋាភិបាលនៅ ក្នុងតំបន់Gujarat នៃប្រទេសឥណ្ឌា៕

Facebook Comments
Loading...