យន្តហោះMH 370 ៖ សង្ស័យពីឡុតសម្លាប់ខ្លួនមុនយន្តហោះធ្លាក់ ចូលសមុទ្រ

0
33222

ពីមុននេះមានការសន្និដ្ឋានថា យន្តហោះMH 370បានបាត់បង់ការត្រួតត្រាទាំងស្រុងមុនពេលវាដាំក្បាលធ្លាក់ចូលទៅក្នុងសមុទ្រ។ ប៉ុន្តែការសន្និដ្ឋាននេះត្រូវបានដិសេធន៍ចោលទាំងស្រុងដោយការិយាល័យសុវត្ថិភាពដឹកជញ្ជូនរបស់អូស្ត្រាលី។

 

ការិយាល័យនេះនៅតែអះអាងថា ពីឡុតមានចេតនាភ្លាមៗនៅក្នុងការបើកយន្តហោះទម្លាក់ចូលទៅក្នុងសមុទ្រ។  កាលពីថ្ងៃទី២៣ខែឧសភានេះBBCបានដកស្រង់សំដីលោក​ Larry Vance អតីតអ្នកស្រាវជ្រាវស៊ើបអង្កេតការធ្លាកយន្តហោះមកផ្សាយថា៖ អ្នកបើកយន្តហោះMH 370 រូបនេះទំនងជាបានសម្លាប់មនុស្សខ្លះនៅលើយន្តហោះដោយការកាត់បន្ថយអុកស៊ីហ្សែនធ្វើឲ្យមនុស្សថប់ដង្ហើម រួចទើបសម្លាប់ខ្លួនឯងជាក្រោយ ហើយបន្ទាប់ពីនោះយន្តហោះក៏ធ្លាក់ចូលទៅក្នុងសមុទ្រតែម្តង។ ទាំងនេះគ្រាន់តែជាការសន្និដ្ឋានរបស់អ្នកស៊ើបអង្កេតតែប៉ុណ្ណោះព្រោះថារហូតមកដល់ពេលនេះគេមិនទាន់រកឃើញទីតាំងដែលយន្តហោះធ្លាក់នៅឡើយទេ។

គួរបញ្ចាក់ថា យន្តហោះMH 370បានបាត់ខ្លួនតាំងពីខែមិនាឆ្នាំ២០១៤នៅពេលដែលវា ហោះចេញពីទីកូឡាលំពួរឆ្ពោះទៅកាន់ទីក្រុងប៉េកាំងដោយមានអ្នកជិះចំនួន២៣៩នាក់៕

 

Facebook Comments
Loading...