ភរិយាដែលជាជនអន្តោប្រវេស្តន៍រងការបំពានផ្លូវភេទខ្លាំងនៅប្រទេសកូរ៉េខាងត្បូង

0
23068

កាសែតKorea Timesបានរាយការណ៍ថា បច្ចុប្បន្ននេះ ស្ត្រីជាភរិយាដែលជាជនអន្តោប្រវេស្តន៍រៀបការ ជាមួយបុរសកូរ៉េខាងត្បូង តែងតែទទួលរងនូវការធ្វើទុក្ខទោម្និញខាងផ្លូវភេទខ្លាំងណាស់ពីសំណាក់ស្វាមីរបស់ខ្លួន។

ស្ត្រីអាស៊ីក្មេងៗរាបពាន់នាក់ដែលបានផ្លាស់ទីលំនៅមករស់នៅជាមួយប្តីរបស់ខ្លួននៅក្នុងប្រទេសកូរ៉េខាងត្បូង កាន់តែមានចំនួនច្រើនឡើងៗ។ក្នុងនោះក៏មានកម្មការិនីអន្តោប្រវេស្តន៍ជាច្រើន នាក់ដែលមកធ្វើការនៅកូរ៉េខាងត្បូងក៏បានស្ម័គ្រចិត្តរៀបការជាមួយបុរសកូរ៉េខាងត្បូងមិនតិចនាក់ដែរ ទេ។

image

ស្ត្រីជាភរិយាទាំងនេះ តែងតែទទួលរងនូវអំពើហឹង្សាផ្លូវភេទធ្ងន់ធ្ងរណាស់ហើយមិនបានទទួលនូវ ការថែររក្សាគ្នាក្នុងនាមជាភរិយានិងប្តីប្រពន្ធនោះឡើយ។ប៉ុន្តែពួកនាងមិនបានបង្ហាញនូវអំពើដ៏អាក្រក់ នេះជាសាធារណៈឡើយព្រោះនាងមិនចង់បាត់បង់អ្វីឲ្យហួសពីនេះទៀតទេ។នៅក្នុងសន្និសិទសារព័ត៌ មាននៅឯមន្ទីររដ្ឋសភាកាលពីថ្ងៃពុធ សកម្មជនការពារសិទ្ធស្ត្រីបានរៀបរាប់អំពីករណីរំលោភបំពាននេះ យ៉ាងធ្ងន់ធ្ងរ ប៉ុន្តែក៏មិនបានបង្ហាញឲ្យដឹងអំពីករណីណាមួយពិតប្រាកដណោះទេហើយក៏មិនមានជនរង គ្រោះណាម្នាក់មកនិយាយដោយផ្ទាល់ដែរ។

សកម្មជនការពារសិទ្ធស្ត្រីអ្នកស្រីKim Hye sookបាននិយាយថា ៖ បើពួកនាងៗចេញមុខជាសាធារណៈពួកនាងៗទាំងនោះនឹងទទួលការបាត់បង់ធំធេង ។ នាងសង្ឃឹមថាតាមរយៈវេទិកានេះសាធារណជននឹងបានដឹងរឿងរ៉ាវរបស់នាង ហើយនឹងជួយនាងឲ្យ ចាកចេញផុតពីកម្មវេរានេះ។អត្ថបទនេះក៏ជាបទពិសោធន៍សម្រាប់ស្ត្រីខ្មែរយើងដែរ ដែលរៀបការប្តីទៅ រស់នៅឯប្រទេសកូរ៉េខាងត្បូងឬប្រទេសចិនសូមជៀសវាងឲ្យឆ្ងាយ ព្រោះកន្លងមកក៏មានស្ត្រីខ្មែរយើង មិនតិចដែរ ដែលជួបនឹងរឿងអកុសលនេះ៕

image

Facebook Comments
Loading...